ជំនន់​ទឹកភ្លៀង សម្លាប់​មនុស្ស​ម្នាក់​ហើយ នៅ​ខេត្ត​ប៉ៃលិន

  • 2018-07-19 08:54:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី​១៩ ខែ​កក្កដា​នេះ ជំនន់​ទឹកភ្លៀង បាន​សម្លាប់​មនុស្ស​ម្នាក់​នៅក្នុង​ខេត្ត​ប៉ៃលិន។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​អនុ​ប្រធាន​គណៈ​កម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។

លោក ញឹម វណ្ណដា ក៏​បាន​ឱ្យដឹងដែរ​ថា គិត​មកត្រឹម​ថ្ងៃនេះ ជំនន់​ទឹកភ្លៀង​ បាន​កើតឡើង​នៅ ៧ ខេត្ត រួមមាន៖ ខេត្ត​កោះកុង ប៉ៃលិន បាត់ដំបង កំពត ព្រះសីហនុ កែប និង​ខេត្ត​កំពង់ស្ពឺ។

ភ្លៀងធ្លាក់នៅខេត្តប៉ៃលិន នាថ្ងៃទី១៩កក្កដា ២០១៨ (រូបថត៖ FB ក្រសួងធនធានទឹក និងឧតុនិយម)
ជំនន់​ទឹកភ្លៀង ដែល​បង្ក​ឡើង​ដោយ​ឥទ្ធិពល​ខ្យល់ព្យុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ១៦៨១​គ្រួសារ​រងគ្រោះ និង​ត្រូវ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ហើយ​ក៏​ប៉ះពាល់​ដំណាំស្រូវ និង​ដំណាំ​ចម្ការ​រាប់ពាន់​ហិកតាផងដែរ។

ចំណែក​នៅផ្លូវជាតិ​លេខ​៤ ទឹកបាន​ស្រក​អស់ ហើយ​កាលពី​ព្រឹក​មិញ​នេះ ចរាចរណ៍​ក៏​ត្រូវ​បាន​បើក​ឲ្យ​ឆ្លងកាត់​ឡើងវិញ​ដែរ។

រហូតមក​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ ជំនន់​ទឹកភ្លៀង បាន​ហក់ឡើង​ខ្លាំង នៅខេត្ត​កំពង់ស្ពឺ និងនៅ​ខេត្ត​កំពត។ រីឯ​ខេត្ត​ដទៃ​ទៀត បាន​ស្រកចុះ ជា​បណ្តើរៗ​ហើយ៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;