គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រកាសមិនដកខ្លួនចេញពីការបោះឆ្នោតឡើយ
- 2018-07-22 02:18:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រកាសមិនដកខ្លួនចេញពីការបោះឆ្នោតឡើយ
ចន្លោះមិនឃើញ
លោក យ៉ង់ សាំងកុមារ បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រកាសថា គណបក្សនេះ មិនដកខ្លួនចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នោះទេ ដោយសារមានការលើកទឹកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ។ ការប្រកាសនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកក្កដានេះ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក យ៉ង់ សាំងកុមារ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទោះបីជាជួបការលំបាកយ៉ាងណាក៏ដោយ ត្រូវតែបង្ខំចិត្តទៅមុខ ដោយសារស្ថានភាពមានការកែលំអរ សម្តេចក្រឡាហោម ស ខេង បញ្ជូនសារ ឱ្យអាជ្ញាធរឈប់មានការរើសអើងគណបក្សនយោបាយ គឺជារឿងវិជ្ជមានមួយទៀត បូកកត្តាទាំងអស់ចូលគ្នា យើងធ្វើការសម្រេចចិត្តថា យើងនឹងបន្តដំណើរទៅមុខទៀត អត់ដកខ្លួនចេញពីការបោះឆ្នោតទេ ប៉ុន្តែយើងនៅចាំមើលថ្ងៃបោះឆ្នោត និងថ្ងៃរាប់សន្លឹកឆ្នោតទៀត»។
សូមរំលឹកថា កាលពីសប្តាហ៍មុន លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានព្រមានថា គណបក្សនេះ នឹងដកខ្លួនចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ប្រសិនបើអាជ្ញាធរមូលដ្ឋាន មិនសហការជាមួយគណបក្ស ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនេះទេនោះ៕