កម្ពុជា គ្រោង​នាំចូល​អំបិល ៣​ម៉ឺន​តោន ពី​ចិន

  • 2018-07-24 06:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក លី សេង សហ​ប្រធាន​សហគមន៍​ស្រែ​អំបិល បាន​ឲ្យដឹង​ថា កម្ពុជា នឹង​នាំចូល​អំបិល​ពី​ប្រទេស​ចិន ប្រមាណ​ជា ៣​ម៉ឺន​តោន នៅ​ខែ​តុលា ឆ្នាំ​២០១៨។ ក៏ប៉ុន្តែ​ បើ​កម្ពុជា​នៅ​តែ​ខ្វះ​ខាត និង​ផលិត​អំបិល​មិន​ទាន់ នោះ​កម្ពុជា​គ្រោង​នឹង​បន្ត​នាំចូល​បន្ថែម​ទៀត។

គម្រោង​នេះ នឹង​ត្រូវ​ធ្វើឡើង​ក្រោយ​កម្ពុជា​ជួប​បញ្ហា​ប្រែប្រួល​អាកាសធាតុ ពោល​គឺ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ពេក ជា​ហេតុ​ធ្វើឲ្យ​គេ​មិន​អាច​ផលិត​អំបិល​បាន​។

កសិករ​កំពុង​ប្រមូល​ផល​អំបិល​ដើម្បី​យក​ទៅ​ទុក​ក្នុង​ឃ្លាំង ក្នុង​ខេត្ត​កំពត កាល​ពី​​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦ (រូបថត៖ RFA)
លោក លី សេង បាន​ឲ្យដឹង​ថា សមាគម​កំពុង​ពិភាក្សា និង​ស្វែងរក ២ -៣ ប្រទេស​ផ្សេង​ទៀត ដែល​ផ្គត់ផ្គង់​អំបិល​ក្នុង​តម្លៃ​ធូរ​ថ្លៃ ដើម្បី​នាំ​យក​មក​ផ្គត់ផ្គង់​នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា មក​ទល់​ពេល​នេះ សមាគម​នៅ​មិនទាន់​បាន​ដាក់​ស្នើ​ទៅ​សុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល​ដើម្បី​នាំចូល​អំបិល​នៅ​ឡើយ ដោយ​រង់​ចាំ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី៨ ខែ​សីហា​។

គួរ​បញ្ជាក់​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​កម្ពុជា​គ្រោង​នាំចូល​អំបិល​ពី​ប្រទេស​ចិន បន្ទាប់ពី​ឆ្នាំ​២០០៩ កម្ពុជា​បាន​នាំ​ចូល​អំបិល​ពី​ចិន ជា​លើក​ដំបូង​ក្នុង​បរិមាណ ៣​ម៉ឺន​តោន។ យ៉ាង​ណា​មិញ ក្នុង​ឆ្នាំ​២០១៦ កម្ពុជា​បាន​ផលិត​អំបិល​ប្រមាណ ១៤​ម៉ឺន​តោន ជា​បរិមាណ​ផ្គត់ផ្គង់​លើស​តម្រូវការ ដោយ​បរិមាណ​ដែល​ផ្គត់ផ្គង់​គ្រប់គ្រាន់​មាន​ចំនួន ១០​ម៉ឺន​តោន។ នៅ​ឆ្នាំ​២០១៧-១៨ ទិន្នផល​អំបិល​បាន​បន្ត​ធ្លាក់​ចុះ ដោយសារ​កត្តា​បម្រែបម្រួល​អាកាសធាតុ​៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;