ចាក់កង្កែប និងបេះបន្លែផ្លែឈើតាមព្រៃ ជារបរប្រចាំថ្ងៃរបស់អ្នកស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង
- 2018-07-25 02:25:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាក់កង្កែប និងបេះបន្លែផ្លែឈើតាមព្រៃ ជារបរប្រចាំថ្ងៃរបស់អ្នកស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង
ចន្លោះមិនឃើញ
ចាក់កង្កែបតាមមាត់ទន្លេ និងបេះបន្លែផ្លែឈើស្រស់ៗតាមព្រៃ ជាមុខរបរប្រចាំថ្ងៃរបស់ពលរដ្ឋមួយចំនួន ដែលរស់នៅក្នុងភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ស្ថិតនៅចម្ងាយពីទីរួមខេត្តស្ទឹងត្រែង ប្រមាណ ២៤៧គីឡូម៉ែត្រ។
ជារៀងរាល់ព្រឹកព្រលឹមស្រាងៗ ប្រជាជនដែលរស់នៅទៅនោះ បានងើបចេញទៅបេះបន្លែពីចម្ការនៅឯព្រៃ ហើយនៅពេលមានភ្លៀងធ្លាក់ម្ដងៗ ពួកគេ តែងចេញរកកង្កែបដែលមានរន្ធនៅតាមច្រាំងទន្លេសេកុង។
នៅក្រោយពេលបានបន្លែផ្លែឈើ និងកង្កែបបានច្រើនល្មមហើយនោះ ពួកគេនឹងយកទៅលក់នៅឯផ្សារ ដែលនៅជិតនោះស្រាប់ ឬលក់ឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិតែម្ដងក៏មាន។
សូមមើលទិដ្ឋភាពមួយចំនួនពីភូមិសៀមប៉ាង ដែលផ្ដិតជូនមិត្តអ្នកអាន ដោយលោក លន ហ្សាឌីណា ដូចខាងក្រោម៖