គ្រូ U15 កម្ពុជា បង្ហាញក្តីរំពឹង ពេលប៉ះវៀតណាម នៅ AFF 2018 ខាងមុខនេះ
- 2018-07-25 08:14:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ U15 កម្ពុជា បង្ហាញក្តីរំពឹង ពេលប៉ះវៀតណាម នៅ AFF 2018 ខាងមុខនេះ
ចន្លោះមិនឃើញ
លោក Lee Tae Hoon គ្រូបង្វឹកក្រុមបាល់ទាត់ U15 កម្ពុជា បានបង្ហាញក្តីរំពឹងថា ក្រុមយុវជនរបស់លោក នឹងអាចធ្វើបានល្អ ពេលប៉ះក្រុមយុវជនវៀតណាម ក្នុងពានរង្វាន់ AFF U15 Championship នៅប្រទេសឥណ្ឌូណេស៊ី ខាងមុខនេះ។
លោកបានឲ្យដឹងកាលពីថ្ងៃទី២៤កក្កដាម្សិលមិញថា ក្រុមរបស់លោកធ្លាប់បរាជ័យក្រោមថ្វីជើង U-15 វៀតណាម ពីរលើករួចមកហើយ ដោយលើកទី១ចាញ់ ២-១ និងលើកទី២ចាញ់ ៥-០។ ដូច្នេះការប្រកួតជាមួយវៀតណាម នាពេលខាងមុខនេះ ក្រុមលោកបានចាត់ទុកថា ជាជំនួបដ៏សំខាន់ជាងគេ និងប្រឹងប្រែងលេងឲ្យបានល្អបំផុត ដើម្បីប្រជែងយកលទ្ធផលឲ្យបានប្រសើរជាងការប្រកួតមុនៗ។
សូមបញ្ជាក់ថា ក្រុម U15 កម្ពុជា នឹងបន្តទៅប្រទេសឥណ្ឌូណេស៊ីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ក្រោយចប់ភារកិច្ចបោះជំរំហ្វឹកហាត់នៅម៉ាឡេស៊ី ១សប្ដាហ៍។ ការប្រកួតក្នុងពានរង្វាន់ AFF U-15 Championship 2018 គឺធ្វើឡើងចន្លោះពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។ ក្រុម U-15 កម្ពុជាស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី វៀតណាម ទីម័រខាងកើត ហ្វីលីពីន និងមីយ៉ាន់ម៉ា។ កម្ពុជា នឹងប៉ះវៀតណាម នៅថ្ងៃបើកឆាក នារសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨៕