មន្រ្តី​បក្ស​ហ៊្វុនស៊ិនប៉ិច ច្រានចោល​ព័ត៌មាន​ដែលថា សម្តេច​ក្រុមព្រះ មិនអាច​យាង​ចូលរួម​បោះឆ្នោត

  • 2018-07-27 03:33:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ ញ៉េប ប៊ុន​ជិន អ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​បដិសេធ​ចំពោះ​ព័ត៌មាន​មួយ​ចំនួន​ដែល​បាន​ផ្សព្វ​ផ្សាយ​ថា សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​អាច​យាងមក​ចូលរួម​បោះឆ្នោត​បាន​ទេ។

លោក ញ៉េប ប៊ុនជិន ថ្លែងនាពេលកន្លងមក
លោក ​ញ៉េប ប៊ុន​ជិន បាន​ថ្លែង​បញ្ជាក់​ប្រាប់ [ខ្លីៗ] នា​ព្រឹកថ្ងៃទី​២៧​កក្កដា​នេះ​ថា សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នឹង​យាង​ពី​ទី​ក្រុង​បាងកក នៅល្ងាច​​នេះ ឬ​ខាន​ស្អែក ដើម្បី​មក​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ នា​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨។ សម្តេច​ក្រុម​ព្រះ បោះ​ឆ្នោត​នៅ​មណ្ឌល​កំពង់​ចាម។

លោក​ក៏បាន​អះអាងដែរថា ​រហូត​មក​ដល់​ពេល​នេះ ព្រះរាជ​សុខភាព​របស់​ព្រះ​អង្គ គឺល្អ​ប្រសើរ​ឡើងវិញ​ហើយ។

សូម​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៨ សម្តេច​ក្រុមព្រះ និង​អ្នកម្នាង​ អ៊ុក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវជាតិលេខ​៤ ក្នុងខេត្ត​ព្រះ​សីហនុ។ គ្រោះថ្នាក់​នេះ បាន​បណ្តាល​ឱ្យ​អ្នកម្នាង​ អ៊ុក ផល្លា ទទួល​មរណភាព។ ចំណែក​សម្តេច​ក្រុមព្រះ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ដោយ​ព្រះអង្គ​បាន​របួស​បាក់ឆ្អឹង​ដង​កាំបិត ស្រាំឆ្អឹង​ជំនី និង​បាក់ជើង​ខាង​ឆ្វេង៕

សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ចាប់ដៃ​ជាមួយ​សមាជិក ក្នុងអំឡុងសមាជ១​របស់​គណបក្សហ៊្វុនស៊ិនប៉ិច នាពេលកន្លងមក

អត្ថបទទាក់ទង

អត្ថបទ៖ សោភា

អត្ថបទថ្មី
;