ទិដ្ឋភាព​ប្រជាពលរដ្ឋ ចាកចេញ​ពី​រាជធានី ទៅ​បោះឆ្នោត​នៅ​ស្រុក​កំណើត

  • 2018-07-28 02:53:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រជាពលរដ្ឋ​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ បាន​វិល​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​រៀងៗខ្លួន ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ​ នីតិកាល​ទី៦ ឆ្នាំ​២០១៨។

គេ​សង្កេត​ឃើញ ចរាចរណ៍​ចាប់​ផ្ដើម​កកស្ទះ តាំង​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី២៧ កក្កដា​ម្សិលមិញ នៅ​តាម​ដង​ផ្លូវ​សំខាន់ៗ​ចេញ​ពី​រាជធានី​ភ្នំពេញ។ ចំណែក​នៅ​ព្រឹក​ថ្ងៃ​ទី២៨ ខែកក្កដា​នេះ គេ​សង្កេតឃើញ​​ចំណត​ឡាន​នានា នៅ​តែ​ណែនណាន់​តាន់តាប់​ទៅដោយ​អ្នក​ដំណើរដដែល។

ខាងក្រោម​នេះ ជា​ទិដ្ឋភាព​ប្រជាពលរដ្ឋ រៀបចំ​ឥវ៉ាន់​ចាកចេញ​ពីលំនៅដ្ឋាន រួច​ធ្វើ​ដំណើរ​ចាកចេញ​ពី​រាជធានី។ ទិដ្ឋភាព​ទាំងនេះ នាំ​មក​ជូនប្រិយមិត្ត​ដោយ​លោក លន ហ្សាឌីណា [ខ្លីៗ]៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;