ឧកញ៉ា ម៉ុង ឫទ្ធី និងភរិយា រំម្លឹកខួបអាពាហ៍ពិពាហ៍ក្នុងសំលៀកបំពាក់ពណ៌ខ្មៅ
- 2018-08-08 08:19:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧកញ៉ា ម៉ុង ឫទ្ធី និងភរិយា រំម្លឹកខួបអាពាហ៍ពិពាហ៍ក្នុងសំលៀកបំពាក់ពណ៌ខ្មៅ
ចន្លោះមិនឃើញ
ឧកញ៉ា ម៉ុង ឫទ្ធី និងលោកស្រី ម៉ែន ស៊ុន បានប្រារព្ធខួបអាពាហ៍ពិពាហ៍ គម្រប់ ៤០ឆ្នាំ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ។ ក្នុងកម្មវិធីនេះ លោកឧកញ៉ា ម៉ុង ឫទ្ធី និងលោកស្រី ម៉ែន ស៊ុន បានស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ ដើម្បីរម្លឹកអនុស្សាវរីយ៍នៃការរៀបអាពាហ៍ពិពាហ៍ក្នុងរបបខ្មែរក្រហម។
សូមបញ្ជាក់ថា ឧកញ៉ា ម៉ុង ឫទ្ធី និងលោកស្រី ម៉ែន ស៊ុន បានរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃទី៨ ខែសីហា ១៩៧៨ រួមជាមួយគូស្វាមី ១២គូផ្សេងទៀត៕
សូមទស្សនារូបភាព៖
រូបភាព៖ Mong Reththy Group Co.,Ltd.