ការទិញដូរកីឡាករថ្លៃបំផុតទាំង ១០ នៅ EPL នាដើមរដូវកាលថ្មីនេះ
- 2018-08-10 06:23:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការទិញដូរកីឡាករថ្លៃបំផុតទាំង ១០ នៅ EPL នាដើមរដូវកាលថ្មីនេះ
ចន្លោះមិនឃើញ
ទីផ្សារទិញដូរកីឡាករនៅអង់គ្លេស បានបិទត្រឹមយប់មិញនេះ (៩ សីហា) ហើយ ពោលគឺបិទលឿនជាងរដូវកាលមុន (រដូវកាលមុនៗ បិទថ្ងៃ៣១ សីហា) និងលឿនជាងលីគនៅប្រទេសអឺរ៉ុបផ្សេងទៀត។ ខាងក្រោមនេះ ជាកីឡាករថ្លៃទាំង ១០ ដែលក្លឹបនៅអង់គ្លេស បានទិញចូល ក្នុងអំឡុងការបើកទីផ្សារទិញដូរ នាដើមរដូវកាល ២០១៨-២០១៩ នេះ៖
១. Chelsea ទិញអ្នកចាំទីអេស្ប៉ាញ Kepa Arrizabalaga ពីក្លឹបអេស្ប៉ាញ Athletic Bilbao ក្នុងតម្លៃ ៧១លានផោន
២. Manchester City ទិញខ្សែបម្រើ Riyad Mahrez ពីក្លឹប Leicester ក្នុងតម្លៃ ៦០លានផោន
៣. Chelsea ទិញ Jorginho ពីក្លឹបអ៊ីតាលី Napoli ក្នុងតម្លៃ ៥៧លានផោន
៤. Liverpool ទិញអ្នកចាំទីប្រេស៊ីល Alisson ពីក្លឹបអ៊ីតាលី AS Roma ក្នុងតម្លៃ ៥៥,៨លានផោន
៥. Liverpool ទិញ Naby Keita ពីក្លឹបអាល្លឺម៉ង់ RBL ក្នុងតម្លៃ ៥០លានផោន
៦. Manchester United ទិញ Fred ពី SHK ក្នុងតម្លៃ ៤៧លានផោន
៧. Liverpool ទិញ Fabinho ពី Monaco ក្នុងតម្លៃ ៣៩លានផោន
៨. West Ham ទិញ Felipe Anderson ពីក្លឹបអ៊ីតាលី Lazio តម្លៃ ៣៦លានផោន
៩. Everton ទិញ Richarlison ពី Watford ក្នុងតម្លៃ ៣៥លានផោន
១០. Everton ទិញ Yerry Mina ពី FC Barcelona ក្នុងតម្លៃ ២៧លានផោន
សូមបញ្ជាក់ថា កីឡាករនៅលីគក្នុងប្រទេសអង់គ្លស នៅតែអាចចេញទៅក្លឹបនៅក្រៅបានដដែល ដោយសារតែទីផ្សារទិញដូរនៅលីគផ្សេងទៀតនៅមិនទាន់បិទនោះទេ។ នៅអ៊ីតាលី ទីផ្សារទិញដូរ នឹងត្រូវបិទនៅថ្ងៃទី១៧ ខែសីហា ពោលគឺនៅមុនការចាប់ផ្ដើមរដូវកាលថ្មីនៃលីគកំពូលអ៊ីតាលី ខណៈអេស្ប៉ាញ អាល្លឺម៉ង់ និងបារាំង នឹងបិទនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ដូចរដូវកាលមុនៗដែរ៕