ពន្ធដារ បង្ហាញ​តួលេខ​ចំណូល​ពន្ធ ក្នុង​ខែ​កក្កដា

  • 2018-08-11 09:16:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងខែកក្កដា ឆ្នាំ​២០១៨ អគ្គនាយកដ្ឋាន​ពន្ធដារបានប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ តាម​ប្រព័ន្ធ​គ្រប់គ្រងទិន្នន័យចំណូលអនឡាញ បានចំនួនជិត ៧០០ពាន់លានរៀល (៦៦៩,៧១) ស្មើប្រមាណជាង ១៧០ លានដុល្លារអាមេរិក​ (១៧២,៤៣)។ នេះបើតាមលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ថ្លែងក្នុង​ពិធី បូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែកក្កដា កាលពីថ្ងទី​១០ ខែសីហា។

អគ្គនាយកដ្ឋានពន្ធដារ
ចំណូលពន្ធ-អាករនេះ បាន​កើនឡើង​ជាង ១៨០ ពាន់លានរៀល ឬប្រមាណជាង ៤៦លានដុល្លារអាមេរិក ស្មើនឹងជាង ៣៧% បើធៀបនឹងចំណូលក្នុងខែកក្កដា ឆ្នាំ​២០១៧។

បើសរុប​ក្នុងរយៈពេល​ ៧ខែ ដើមឆ្នាំ​២០១៨ អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ចំណូល​ពន្ធ​-អាករ​បាន​ចំនួនជាង ៥ពាន់លានរៀល (៥៤២៥,៥៦) ឬប្រមាណជាង ១ពាន់លានដុល្លារ (១៣៥៦,៣៦) ឬស្មើនឹង​ជាង ៧០% ។ បើ​ធៀបទៅនឹង​ ៧ខែ ដើម​ឆ្នាំ​២០១៧ ​ឃើញថា ការប្រមូលចំណូលពន្ធ​-អាករគ្រប់ប្រភេទ ក្នុង៧ខែ ឆ្នាំ​២០១៨ បានកើនឡើង​ចំនួនជាង ៧០០ពាន់លានរៀល (៧០៨,៥៦) ពាន់លានរៀល ឬប្រមាណជិត ១៨០លានដុល្លារ (១៧៧,១៤) ឬស្មើនឹង​ជាង ១៥%៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;