លោក Leo ផ្ញើសារជូនពរ Honda ​ក្នុង​ការ​ទទួល​បាន​តួនាទី​ថ្មី​នៅ​ក្រុម​ជម្រើស​ជាតិកម្ពុជា

  • 2018-08-14 02:11:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Leonardo Vitorino អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែសីហា នេះ បានសរសើរនៅលើទំព័រផ្លូវការរបស់លោក ដោយបានជូនពរចំពោះលោក Keisuke Honda ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតាំងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិ កាលពីថ្ងៃអាទិត្យ កន្លងទៅ។

លោក Leonardo Vitorino
លោក Leo បានសរសេរដូច្នេះថា៖ **«ខ្ញុំសូមជូនពរឲ្យគ្រូបង្វឹកថ្មី Keisuke Honda ទទួលបានជោគជ័យក្នុងការដឹកនាំក្រុមជម្រើសជាតិ»**។

គួររំឭកថា លោក Leo បានចែកផ្លូវពីក្រុមជម្រើសជាតិ កាលពីខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីលោកត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិ កាលពីខែមីនា ឆ្នាំ២០១៧៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;