Ramos និង Klopp បន្ដ​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក

  • 2018-08-14 22:53:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ការពារ Sergio Ramos របស់ Real Madrid បាន​រិះគន់​កំណត់ត្រា​មិន​ល្អ​របស់​គ្រូ​បង្វឹក​ក្លឹប Liverpool លោក Jurgen Klopp ក្នុង​ការ​ប្រកួត​វគ្គផ្ដាច់ព្រ័ត្រ​ជាច្រើន។ ការ​រិះគន់​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី១៤ ខែ​សីហា ២០១៨ ម្សិលមិញ។

ខ្សែ​ការពារ Sergio Ramos របស់ Real Madrid/ រូបភាព៖ Reuters
ការ​រិះគន់​នេះ គឺ​ក្រោយ​លោក Klopp កាលពី​ពេល​ថ្មីៗ​នេះ បាន​បន្ដ​រិះគន់ Ramos សម្រាប់​ការ​ធ្វើ​ឲ្យ​របួស Mohamed Salah និង​ការប៉ះទង្គិច​គ្នា​ជាមួយ​អ្នកចាំទី Loris Karius អំឡុងពេល Liverpool ចាញ់ Real Madrid ១-៣ ក្នុង​ការ​ប្រកួត Champios League វគ្គផ្ដាច់ព្រ័ត្រ កាលពី​ខែ​ឧសភា កន្លង​ទៅ។

Ramos បាន​ប្រាប់​អ្នក​សារព័ត៌មាន​មុនជំនួប​​ប្រកួត UEFA Super Cup ជាមួយ Atletico Madrid ថា "វា​មិនមែន​វគ្គ​ផ្ដាច់ព្រ័ត្រ​ទី​មួយ​ទេ ដែល​គាត់ [Klopp] បាន​ចាញ់ គាត់​គួរតែ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ភារកិច្ចរបស់​គាត់"។

សូម​បញ្ជាក់​ថា លោក Klopp ដែល​ថា Ramos ឈ្លើយ និង​សាហាវ បាន​បរាជ័យ​នៅ​វគ្គផ្ដាច់​ព្រ័ត្រ​ចំនួន ៧​ដង ក្នុង​អាជីព​គ្រូ​បង្វឹក​របស់​លោក៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;