ចិន ឈរនៅលេខ១ ក្នុងចំណោមជនបរទេស ដែលប្រព្រឹត្តបទល្មើសច្រើនជាងគេនៅកម្ពុជា
- 2018-08-15 08:43:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន ឈរនៅលេខ១ ក្នុងចំណោមជនបរទេស ដែលប្រព្រឹត្តបទល្មើសច្រើនជាងគេនៅកម្ពុជា
ចន្លោះមិនឃើញ
យោងតាមលទ្ធផលបង្ក្រាបបទល្មើសរបស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ជនជាតិចិនឈរនៅលំដាប់ទី១ ក្នុងករណីប្រព្រឹត្តបទល្មើសផ្សេងៗ ជាពិសេសគ្រឿងញៀន ក្នុងចំណោមជនបរទេសដទៃទៀតដែលរស់នៅកម្ពុជា។
លោកបន្តថា សមត្ថកិច្ចឃាត់ខ្លួន ៣៧៨នាក់ ស្មើនឹង ២៥សញ្ជាតិ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៨។ ក្នុងនោះ ១៧ករណី ជាបទល្មើសគ្រឿងញៀន ស្មើនឹងជាង ១៩%។ ចំណែកជនជាតិដែលបទល្មើសច្រើនជាងគេ គឺជនជាតិចិន ដែលមាន ២៥៧នាក់ នីហ្សេរីយ៉ា ៣៧នាក់ វៀតណាម ១៤នាក់ ថៃ ១២នាក់ និងកូរ៉េខាងត្បូង ៨នាក់។ ភូមិសាស្ត្រដែលកើតមានច្រើនជាងគេគឺ នៅរាជធានីភ្នំពេញ៕