ស៊ី ជីនពីង អបអរ​ជ័យជម្នះ​របស់​សម្ដេច ហ៊ុន សែន

  • 2018-08-16 02:08:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ី ជីនពីង អគ្គលេខាធិការ​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្ដ​ចិន បាន​អបអរ​សាទរ​សម្ដេច ហ៊ុន សែន កាលពី​ថ្ងៃ​ទី១៥ ខែ​សីហា ២០១៨ ក្រោយ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​ឈ្នះ​អាសនៈ​សភា​ទាំង ១២៥ ក្នុង​ការ​បោះឆ្នោត​កាលពី​ពេល​ថ្មីៗ​នេះ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា និង​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន ក្នុង​ជំនួប​នៅ​ក្រុង​ភ្នំពេញ កាលពី​ឆ្នាំ​២០១៦
លោក ស៊ី ថា លោក​ពេញចិត្ត​ដែល​ឃើញ​ថា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច ហ៊ុន សែន កម្ពុជា​បាន​ទទួល​ស្ថិរភាព​នយោបាយ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​យ៉ាង​លឿន ការ​បន្ដ​លើក​កម្ពស់​កេរ្ដិ៍​ឈ្មោះ​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ និង​ការ​ទទួល​បាន​សមិទ្ធផល​នានា​ក្នុង​វិស័យ​ជាច្រើន​ទៀត។

លោក ស៊ី បន្ដ​ថា "យើង​ជឿជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បន្ត​រួបរួម នឹង​ដឹកនាំ​ប្រជាជន​កម្ពុជា ដើម្បី​ដើរ​តាម​ផ្លូវ​អភិវឌ្ឍ​ដែល​សាកសម​សម្រាប់​លក្ខខណ្ឌ​របស់​ខ្លួន លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ជីវភាព​រស់នៅ​របស់​ប្រជាជន ពង្រឹង​ការ​រួបរួម​ជាតិ និង​ចូលរួម​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​ដើម្បី​វិបុលភាព​ជាតិ​កម្ពុជា សុភមង្គល​ប្រជាជន ស្ថិរភាព និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់"៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;