តំណាងរាស្រ្ត​ជាប់​ឆ្នោត ដែល​មាន​វ័យ​ចំណាស់​ជាងគេ​ទាំង ១០​រូប

  • 2018-08-16 03:41:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ​ នីតិកាល​ទី៦ ឆ្នាំ២០១៨ បានចេញ​ជាផ្លូវការ​ នារាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នេះ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​អាសនៈ​ទាំង ១២៥ នៅ​ក្នុង​រដ្ឋសភា។

ក្នុង​ចំណោម​តំណាងរាស្រ្ដ ជាប់ឆ្នោត​ថ្មី​ទាំង ១២៥រូប [ខ្លីៗ] សូម​បង្ហាញ​ឈ្មោះ​តំណាងរាស្រ្ដ​ វ័យ​ចំណាស់​ជាងគេទាំង ១០ រូប ដូច​ខាងក្រោម (តាមលំដាប់​អាយុពី​ខ្ពស ទៅ​ទាប)៖

១. សម្ដេច ហេង សំរិន អាយុ ៨៤​ឆ្នាំ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ខេត្ត​ត្បូងឃ្មុំ

សម្ដេច ហេង សំរិន ចូលរួម​កិច្ចប្រជុំគណៈកម្មាធិការអិចន្ត្រៃយ៍នៃរដ្ឋសភា កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧
---

២. សម្ដេច គង់ សំអុល អាយុ ៨២​ឆ្នាំ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ខេត្ត​កំពង់ឆ្នាំង

សម្ដេច គង់ សំអុល

៣. លោក ប៉ែន បញ្ញា អាយុ ៧៧​ឆ្នាំ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ខេត្ត​ព្រៃវែង

លោក ប៉ែន បញ្ញា (រូបភាព៖ RFA)

៤. លោក ហ៊ូ ស្រ៊ី អាយុ ៧៦​ឆ្នាំ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​រាជធានី​ភ្នំពេញ

លោក ហ៊ូ ស្រ៊ី

៥. លោក ពេជ្រ គឹមស្រ៊ាង អាយុ ៧៦​ឆ្នាំ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​រាជធានី​ភ្នំពេញ

លោក ពេជ្រ គឹមស្រ៊ាង

៦. លោក ងួន ញ៉ិល អាយុ ៧៦​ឆ្នាំ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ខេត្ត​កំពង់ធំ

លោក ងួន ញ៉ិល

៧. លោក មុំម ស៊ីបុន អាយុ ៧៤​ឆ្នាំ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ខេត្ត​ព្រៃវែង

លោក មុំម ស៊ីបុន

៨. លោក ពេជ្រ ប៉ុនធិន អាយុ ៧៤​ឆ្នាំ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ខេត្ត​ក្រចេះ

លោក ពេជ្រ ប៊ុនធិន (រូបភាពពីវែបសាយគណបក្ស​ប្រជាជន​កម្ពុជា)

៩. លោក ប៉ាល់ សំអឿន អាយុ ៧៣​ឆ្នាំ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ខេត្ត​បន្ទាយមានជ័យ

លោក ប៉ាល់ សំអឿន

១០. សម្ដេច ទៀ បាញ់ អាយុ ៧៣​ឆ្នាំ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ខេត្ត​សៀមរាប៕

សម្ដេច ទៀ បាញ់ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិភ្នំពេញ កាលពី​ខែកុម្ភៈ ឆ្នាំ២០១៨

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;