មេទ័ព ២រូប ជាប់ជាតំណាងរាស្រ្ដ អាណត្តិថ្មីនេះ
- 2018-08-16 08:49:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេទ័ព ២រូប ជាប់ជាតំណាងរាស្រ្ដ អាណត្តិថ្មីនេះ
ចន្លោះមិនឃើញ
យោងតាមលទ្ធផលផ្លូវការដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១៥ ខែសីហា បានបង្ហាញថា មន្រ្ដីយោធាជាន់ខ្ពស់ ២រូប បានជាប់ជាតំណាងរាស្រ្ដ នៅក្នុងរដ្ឋសភា អាណត្តិទី៦ នេះ។
មន្រ្ដីយោធាជាន់ខ្ពស់ទាំង ២រូបនោះ រួមមាន៖
សូមបញ្ជាក់ថា មេទ័ពទាំង២រូបខាងលើ បានព្យួរមុខតំណែងយោធា នៅពេលឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ដ តាំងពីខែឧសភា ឆ្នាំ២០១៨ មកម្ល៉េះ។ ការព្យួរឈ្មោះនេះ គឺដោយសារតែច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ មាត្រា ២៤ បានចែងថា មន្រ្ដីរាជការស៊ីវិល មន្រ្ដីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ ក្នុងមុខតំណែង គ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតនោះទេ។
ក្រោយការព្យួរឈ្មោះនោះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលភារកិច្ច ធ្វើជាអគ្គមេបញ្ជាការស្ដីទី នៃកងយោធពលខេមរភូមិន្ទ ជំនួសនាយឧត្តមសេនីយ៍ ប៉ុល សារឿន ខណៈឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានទទួលភារកិច្ច ជាអគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះស្ដីទី ជំនួសនាយឧត្តមសេនីយ៍ គន់ គីម៕
ចុចអានអត្ថបទទាក់ទង៖
បញ្ជីឈ្មោះបេក្ខជនជាប់ឆ្នោតទាំង ១២៥រូប នៅទូទាំង ២៥ ខេត្ត-រាជធានី
តំណាងរាស្រ្តជាប់ឆ្នោត ដែលមានវ័យចំណាស់ជាងគេទាំង ១០រូប
គណបក្សប្រជាជនកម្ពុជា ប្រកាសមិនបែងចែកអាសនៈឱ្យទៅគណបក្សដទៃឡើយ