លោក សម រង្ស៊ី សុំឲ្យសម្ដេច ហ៊ុន សែន ដោះលែងលោក កឹម សុខា
- 2018-08-20 06:35:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក សម រង្ស៊ី សុំឲ្យសម្ដេច ហ៊ុន សែន ដោះលែងលោក កឹម សុខា
ចន្លោះមិនឃើញ
ប្រធានចលនាសង្រ្គោះជាតិ លោក សម រង្ស៊ី តាមរយៈហ្វេសប៊ុកផេករបស់ខ្លួន បានសុំឲ្យសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោះលែងលោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្រ្គោះជាតិ។ ការស្នើសុំឲ្យដោះលែងនេះ គឺខណៈពេលដែលតុលាការកំពូលនឹងបើកសវនាការសំណុំរឿងនៅក្រៅឃុំជុំទី២ របស់លោក កឹម សុខា នៅថ្ងៃទី២២ ខែសីហា ២០១៨ ខាងមុខ។
លោកថា បើនៅតែបន្ដឃុំឃាំងលោក កឹម សុខា ឲ្យនៅក្នុងពន្ធនាគារទៀត រាជរដ្ឋាភិបាលរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ច្បាស់ជាកាន់តែពិបាក ក្នុងការការពារភាពស្របច្បាប់របស់ខ្លួន នៅចំពោះមុខសហគមន៍អន្តរជាតិ។ ដូច្នេះ ត្រូវតែទម្លាក់ចោល ការចោទប្រកាន់ពីបទ ក្បត់ជាតិ ទាំងលើលោក កឹម សុខា និងរូបលោកផងដែរ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ២០១៧ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់លើករណី ក្បត់ជាតិ ជុំវិញវីដេអូឃ្លីបដែលលោកថ្លែងនៅប្រទេសអូស្រ្ដាលី កាលពីឆ្នាំ២០១៣។ នៅថ្ងៃទី២២ ខែសីហា ២០១៨ ខាងមុខ តុលាការកំពូលនឹងបើកសវនាការសំណុំរឿងនៅក្រៅឃុំជុំទី២ របស់លោក កឹម សុខា ម្ដងទៀត៕