ស្ដេច​ព្រុយណេ អបអរ​សាទរ​សម្ដេច ហ៊ុន សែន ចំពោះ​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​

  • 2018-08-22 12:27:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ដេច ស៊ុលតង់ ហាជី ហាសសាណាល់ ប៊ុលគីយ៉ាស់ នៃប្រទេសព្រុយណេ បានផ្ញើលិខិតផ្លូវការមួយ ចុះកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ​២០១៨ ដើម្បីអបអរសាទរចំពោះជ័យជម្នះរបស់សម្ដេច ហ៊ុន សែន ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ក្នុង​ការបោះឆ្នោត​សាកលនីតិកាលទី៦។

លិខិតខាងលើ បានបន្តថា កម្ពុជា នឹងបន្តសម្រេចបាននូវសមិទ្ធផល ក្នុងការលើកកម្ពស់​សុខុមាលភាពសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា។ ព្រុយ​ណេ​ សង្ឃឹមថា នឹង​អភិវឌ្ឍនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដើម្បីប្រយោជន៍ទៅវិញទៅមកនៃប្រជាជន៕

លិខិត ដែលត្រូវបានបកប្រែជាភាសាខ្មែរ
លិខិត ភាសាអង់គ្លេស

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;