កីឡាករ​តេក្វាន់ដូ​កម្ពុជា ដណ្តើម​បាន​មេដាយ​ប្រាក់​កម្រិត​ពិភពលោក

  • 2018-08-26 03:55:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បួន ច័ន្ទថារ៉ាត់ កីឡាករ​តេក្វាន់ដូ ITF ​វ័យ​ ១៥​ឆ្នាំ​ ​យក​បាន​មេដាយ​ប្រាក់​ នៃ​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ពិភពលោក ITF​ នៅ​ទីក្រុង​ MINSK ​ក្នុង​ប្រទេស​បេឡារុស។

កីឡាករតេក្វាន់ដូកម្ពុជា បួន ច័ន្ទថារ៉ាត់ (រូបថត៖ ហ្វេសប៊ុកលោក កែវ រេមី)
បើតាម​លោក កែវ រេមី ប្រធាន​សហព័ន្ធ​តេក្វាន់ដូ ITF កម្ពុជា បាន​ឱ្យដឹង​កាលពី​ថ្ងៃទី២៥​សីហា​ម្សិលមិញ​ថា បួន បួន ច័ន្ទថារ៉ាត់ ​លេង​ក្នុង​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៤៥​គីឡូ​ក្រាម ដោយ​ប្រកួត​ចាញ់​កីឡាករ​រុស្ស៊ី នៅវគ្គផ្តាច់ព្រ័ត្រ។ មុន​ឈាន​ដល់​វគ្គផ្ដាច់ព្រ័ត្រ ​បាន​មេដាយ​ប្រាក់​នេះ ​រូបគេ​បាន​យក​ឈ្នះ​កីឡាករ​ប្រទេស​ជា​ច្រើន​ដូចជា អេស្តូនា, ក្រិក, ជប៉ុន, អាស្សង់ទីន, កាស្សាក់ស្ថាន និង​អ៊ុយក្រែន។

​ ក្នុង​ការ​ប្រកួត​ជើងឯក​តេក្វាន់ដូ ITF ពិភពលោក​នៅ​បេឡារុស​លើកនេះ ​កីឡាករ​ដែល​ចូល​រួម មាន​អាយុ ១៤​ឆាំ្ន ទៅ ១៥​ឆ្នាំ ចំនួន ១៤រូប ចែកជា​៤ពូល។ ក្នុងនោះក្នុង​នោះ កម្ពុជា​បញ្ជូន​កីឡាករ​ យុវ​ជន​៧​រូប និង​វ័យ​ចំណាស់​ ​៤​រូប​ ទៅ​ចូល​រួម​ប្រកួត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;