អាល្លឺម៉ង់ និងស្វីស ផ្ដល់ហិរញ្ញប្បទានជិត ១០លានដុល្លារ សម្រាប់លើកកម្ពស់សេដ្ឋកិច្ចខេត្ត៤
- 2018-08-28 07:26:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាល្លឺម៉ង់ និងស្វីស ផ្ដល់ហិរញ្ញប្បទានជិត ១០លានដុល្លារ សម្រាប់លើកកម្ពស់សេដ្ឋកិច្ចខេត្ត៤
ចន្លោះមិនឃើញ
លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Gunter W. Riethmacher ប្រធានទីភា្នក់ងារសហប្រតិបតិ្តការបចេ្ចកទេសអាល្លឺម៉ង់ (GIZ) និងលោក Stefan Hanselmann ប្រធានដឹកនាំកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន-ដំណាក់កាលទី៤ នៃ ទីភា្នក់ងារ GIZ លើកិច្ចព្រមព្រៀងអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន-ដំណាក់កាលទី៤ នៅថ្ងៃទី២៨ ខែសីហា ២០១៨នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន-ដំណាក់កាលទី៤ ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការរបស់សាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ និងសហព័ន្ធស្វីស។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កម្មវិធីនេះ មានថវិកា ៩,៦២លានដុល្លារ (៨.៣៦៥លានអឺរ៉ូ) ដោយថវិការបស់អាល្លឺម៉ង់មានចំនួន ៥,១៤លានអឺរ៉ូ និងថវិការបស់ស្វីសមានចំនួន ៣,២២៥អឺរ៉ូ ព្រមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ ១០% ផងដែរ។
ការចុះកិច្ចព្រមព្រៀងនេះ គឺដើម្បីបន្ដសកម្មភាពកម្មវិធីនេះក្នុងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប និងពង្រីកវិសាលភាពក្នុងខេត្តថ្មីមួយទៀត គឺខេត្តព្រះវិហារ។ គោលដៅចម្បងរបស់កម្មវិធីនេះ គឺការបង្កើនឱកាសការងារ និងលើកកម្ពស់ស្ថានភាពរបស់ប្រជាជននៅតាមជនបទក្នុងខេត្តគោលដៅ តាមរយៈពង្រឹងអភិបាលកិច្ចសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការលើកកម្ពស់ផលិតភាពកសិកម្ម៕