Asian Games៖ វៀតណាម​អស់​ឱកាស​យក​មេ​ដាយ​មាស ប្រាក់ តែ​សល់​រឿងល្អ១​ក្នុង​៥៦​ឆ្នាំ

  • 2018-08-29 11:49:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម​អាយុ​ក្រោម​២៣ឆ្នាំ (U23) វៀតណាម បានប្រកួតចាញ់ក្រុម U23 កូរ៉េខាងត្បូង ដោយលទ្ធផល ៣-១ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ វិញ្ញាសាបាល់ទាត់បុរស ព្រឹត្តិការណ៍កីឡាអាស៊ី ឬ Asian Games ឆ្នាំ២០១៨ នៅល្ងាចថ្ងៃទី២៩ ខែសីហានេះ។

វៀតណាម អស់ឱកាសក្នុងការដណ្ដើមមេដាយមាស ឬ មេដាយប្រាក់ ហើយ ប៉ុន្តែនៅមានឱកាសយកមេដាយសំរឹទ្ធ។ វៀតណាម នឹងត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ជាមួយក្រុម U23 ជប៉ុន ឬ U23 អារ៉ាប់រួមដែលត្រូវធ្វើការប្រកួតនៅយប់នេះ។ យ៉ាងណាក៏ដោយ ​នេះជាកំណត់ត្រាដ៏ល្អមួយរបស់ក្រុមវៀតណាម ដែលអាចឡើងមកដល់វគ្គ៤ក្រុមចុងក្រោយ ​Asian Games ដែលខ្លួនខកខាន៥៦ឆ្នាំមកហើយ។ វៀតណាមឡើងដល់វគ្គនេះតែម្ដងគត់ កាលពីឆ្នាំ​១៩៦២។

ក្នុងការប្រកួតដែលបញ្ចប់នៅមុននេះបន្តិច កូរ៉េខាងត្បូង បានធ្វើការនាំមុខ វៀតណាម តាំងពីនាទី៧ ដោយកីឡាករវ័យ២០ឆ្នាំ Seung Woo Lee ជាខ្សែប្រយុទ្ធមកពីក្លឹប Verona នៅអ៊ីតាលី។ បន្ទាប់មកបន្តនាំមុខគ្រាប់ទី២ ដោយខ្សែប្រយុទ្ធ Ui-Jo Hwang នៅនាទី២៨ មុនបញ្ចប់តង់ទី១។ បាន១០នាទីក្នុងតង់ទី២ ខ្សែប្រយុទ្ធ Seung Woo lee បន្ថែមគ្រាប់ទី៣ឲ្យកូរ៉េខាងត្បូង មុនកីឡាករ Tran Minh Vuong អាចរកគ្រាប់បំបែកពងមាន់ឲ្យ វៀតណាម នៅនាទី៧០ ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;