Asian Games៖ ជប៉ុន ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ រក​មេដាយ​មាស​លើក​ទី២​លើ​វិញ្ញាសា​បាល់ទាត់​បុរស

  • 2018-08-29 23:21:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​បុរស U23 ជប៉ុន បាន​ឡើង​ទៅ​កាន់​វគ្គផ្តាច់ព្រ័ត្រ លើ​វិញ្ញាសា​បាល់ទាត់​បុរស ព្រឹត្តិការណ៍ Asian Games បន្ទាប់ពី​បាន​យក​ឈ្នះ​ក្រុម U23 អារ៉ាប់រួម ដោយ​លទ្ធផល ១-០ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ នៅ​ប្រទេស​ឥណ្ឌូណេស៊ី កាលពី​យប់មិញ​។

ជប៉ុន បាន​រក​គ្រាប់​ជ័យជម្នះ​ពី​ខ្សែប្រយុទ្ធ Ayase Ueda នៅ​នាទី​៧៨ ។

លទ្ធផល​នេះ ជួយ​ឲ្យ​ជប៉ុន បាន​ឡើង​ទៅ​ប៉ះ​ក្រុម​ កូរ៉េខាងត្បូង ដែល​បាន​យក​ឈ្នះ វៀតណាម ដោយ​លទ្ធផល ៣-១ ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​។ ការប្រកួត​ នឹង​ត្រូវ​ធ្វើឡើង​នា​ថ្ងៃទី​១ ខែ​កញ្ញា​ ឆ្នាំ​២០១៨ ​វេលាម៉ោង ៦:៣០ នាទី​ល្ងាច។

ដោយឡែក វៀតណាម នឹង​ជួប​ អារ៉ាប់រួម ដណ្ដើម​យក​លេខ៣ មេដាយ​សំរឹទ្ធ នៅ​ថ្ងៃ​ជាមួយ​គ្នា វេលា​ម៉ោង​ ៣រសៀល។

សូម​ជម្រាប​ថា ជប៉ុន​ជា​ម្ចាស់​មេដាយមាស​វិញ្ញាសា​បាល់ទាត់​បុរស កាលពី Asian Games ឆ្នាំ២០១០ ខណៈ​កូរ៉េខាងត្បូង ជា​ប្រទេស​ដែល​ធ្លាប់​ឈ្នះ​មេដាយ​មាស​លើ​វិញ្ញាសា​នេះ​ច្រើន​ជាងគេ ចំនួន ៤លើក ​ពោលគឺ​ឈ្នះ​ក្នុង​ឆ្នាំ១៩៧០, ១៩៧៨, ១៩៨៦ និង ២០១៤៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;