ថៃផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៥កន្លែងឲ្យនិស្សិតកម្ពុជា
- 2018-08-30 02:38:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៥កន្លែងឲ្យនិស្សិតកម្ពុជា
ចន្លោះមិនឃើញ
វិទ្យាស្ថាន Chulabhorn Gratuate Institute របស់ថៃ នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើមុខវិជ្ជាផ្សេងៗ ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដល់បេក្ខជនមកពីប្រទេសសមាជិកអាស៊ាន សម្រាប់ឆ្នាំ២០១៩។ ក្នុងនោះ ភាគីថៃបានស្នើកម្ពុជាឲ្យជ្រើសរើសបេក្ខជនចំនួន ៥រូប ដើម្បីចូលរួមកម្មវិធីអាហារូបករណ៍នេះ។
សម្រាប់លក្ខខណ្ឌនៃការជ្រើសរើស មាន៖
មានអាយុមិនលើសពី៣០ឆ្នាំ
មានបរិញ្ញាបត្រ ដោយទទួលបានពិន្ទុ GPA មិនឲ្យក្រោម ៣.០០ ទៅលើមុខជំនាញ៖ វិទ្យាសាស្ត្រ (គីមីវិទ្យា, ជីវវិទ្យា, វិទ្យាសាស្ត្រជីវសាស្ត្រ, ជីវវិទ្យាម៉ូលេគុល, វិទ្យាសាស្ត្របរិស្ថាន) និងវិទ្យាសាស្ត្រវេជ្ជសាស្ត្រ (វេជ្ជសាស្ត្រ, បច្ចេកវិទ្យាពេទ្យឱសថស្ថាន ឬវិទ្យាសាស្ត្រឱសថ)
មានបទពិសោធន៍មួយឆ្នាំក្នុងការស្រាវជ្រាវមន្ទីរពិសោធន៍
អ្នកដាក់ពាក្យសុំត្រូវមានវិញ្ញាបនបត្រភាសាអង់គ្លេស (TOEFL, IELTS)
ត្រូវតែផ្ដល់នូវសេចក្ដីថ្លែងនៃគោលបំណង ដោយពន្យល់ពីចំណាប់អារម្មណ៍ក្នុងការសិក្សា មុខវិជ្ជាដែលត្រូវសិក្សា៖ Applied Biological Sciences: Environmental Health, Environmental Toxicology និង Chemical Biology
កាលបរិច្ឆេទផុតកំណត់ ៖ ថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៨
ទាញយកពាក្យ ៖ https://goo.gl/wdwJsE
ទាញយកទម្រង់បញ្ជាក់សុខភាព ៖ https://goo.gl/uCJvzm
ដាក់ពាក្យតាមរយៈ ៖ cgi_academic@cgi.ac.th
សម្រាប់ព័ត៌មានបន្ថែម ៖ https://www.cgi.ac.th/admission/cgi_af_scholarship