ក្រុម​កូរ៉េខាងត្បូង ទទួល​បាន​លក្ខខណ្ឌ​ពិសេស បើ​ឈ្នះ​មេដាយ​មាស​នៅ Asian Games

  • 2018-08-30 02:55:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ Son Heung-min របស់​ក្លឹប​បាល់ទាត់ Tottenham Hotspur និង​កីឡាករ​កូរ៉េខាងត្បូង​ដទៃ​ទៀត នឹង​ទទួល​បាន​ការ​លើកលែង​ពី​ការ​ចូល​បម្រើ​កងទ័ព​កូរ៉េខាងត្បូង ប្រសិនបើ​ពួកគេ​អាច​ជួយ​ឲ្យ​ក្រុម​កូរ៉េខាងត្បូង ក្លាយជា​ម្ចាស់​មេដាយ​មាស នៅ​កីឡា​អាស៊ី ឬ Asian Games ឆ្នាំ​២០១៨។

Son Heung-min (រូបថត៖ AP)
Son បាន​ជួយ​ឲ្យ​ក្រុម​កូរ៉េខាងត្បូង ឡើង​ទៅ​កាន់​វគ្គផ្តាច់ព្រ័ត្រ លើ​វិញ្ញាសា​បាល់ទាត់​បុរស Asian Games ដោយ​ត្រូវ​ប៉ះ​ក្រុម​ជប៉ុន នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៨​ វេលាម៉ោង ៦:៣០នាទីល្ងាច។

រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​ផ្ដល់​លក្ខខណ្ឌ​ពិសេស​ខាងលើ ចំពោះ​អត្តពលិក​របស់​ខ្លួន ដែល​ឈ្នះ​មេដាយ​មាស សម្រាប់​ប្រទេស​ជាតិ​ខ្លួន​ ក្នុង​ព្រឹត្តិការណ៍ Asian Games ឬ ព្រឹត្តិការណ៍​អូឡាំពិច។

យ៉ាងណា​ក៏ដោយ Son នឹង​ត្រូវ​ចូល​បម្រើ​កងទ័ព រយៈ​ពេល ២១ខែ​ដដែល​ ប្រសិនបើ​គេ​មិន​អាច​ជួយ​ឲ្យ​កូរ៉េខាងត្បូង ឈ្នះ​មេដាយ​មាស ឬ​ទទួល​បាន​ត្រឹម​មេដាយ​ប្រាក់ នៅ​ព្រឹត្តិការណ៍​ដែល​រៀបចំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​៕

ប្រភព៖ Washingtonpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;