ស្រូវពូជ​ សែន​ក្រអូប​ នៅ​រក្សា​ថ្លៃ​សមរម្យ ខណៈ​ពោតក្រហម​ ​មាន​តម្លៃ​ថ្លៃ​ល្អ

  • 2018-08-30 04:07:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្រូវ​ស្រាល​ដើម​រដូវ​​ពូជ​សែន​ក្រអូប និង​ស្រូវពូជ​អ៊ី​អ៊ែរ​៨៥ នៅ​រក្សា​ថ្លៃ​សមរម្យ​ មកទល់​ជិត​ចុង​រដូវ​ប្រមូល​ផល​នេះ ស្រប​ពេល​ដែល​​គ្រាប់​ពោតក្រហម​វិញ ក៏​មាន​តម្លៃ​ថ្លៃ​ល្អ​ដែរ​ នា​រដូវ​ប្រមូល​ផល​ឆ្នាំនេះ​។

កសិករ កំពុងច្រូតកាត់
យោង​តាម​សន្ទស្សន៍​ថ្លៃ​មុខ​ទំនិញ​របស់​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​បន្ទាយមានជ័យ មក​ទល់​ថ្ងៃ​ទី​២៨​ ខែ​សីហា លោក ប៉ុក ឡាយ​ជី ប្រធាន​មន្ទីរ​ឲ្យ​ដឹង​ថា ស្រូវពូជ​សែន​ក្រអូប​(​សើម​) តម្លៃ ១១០០​រៀល​/​គ​ក្រ ថ្លៃ​ជាង​ថ្លៃ​គ្រា​គោល ១០៦០​រៀល​/​គ​ក្រ​។ (​ស្ងួត​) ១៣៦១​រៀល​/​គ​ក្រ ថ្លៃ​ជាង​គ្រា​គោល តម្លៃ​១២៤៨​រៀល​/​គ​ក្រ។

រីឯ​ស្រូវ​អ៊ី​អ៊ែរ​ (​សើម​) តម្លៃ​ ៧៤២​រៀល​/​គ​ក្រ ថោក​ជាង​ថ្លៃ​គ្រា​គោល ដែល​មាន​តម្លៃ ៧៤៨,៧​រៀល​/​គ​ក្រ​។ ចំពោះ​មើម​ដំឡូង​មី (​ស្រស់​) តម្លៃ ២៨៣​រៀល​/​គ​ក្រ ថ្លៃ​ជាង​គ្រា​គោល​ដែល​មាន​តម្លៃ ២៣៧,១​រៀល /​គ​ក្រ​។ (ស្ងួត) តម្លៃ ៧៦៣​រៀល​/​គ​ក្រ ថោក​ជាង​គ្រា​គោល​ដែល​មានតម្លៃ ៦៧៣,៩​រៀល​/​គ​ក្រ​។ ចំណែក​គ្រាប់​ពោតក្រហម ​(​ស្ងួត​) (​ពោត​ចំណី​សត្វ​) វិញ មាន​តម្លៃ ៥៥៦​រៀល​/​គ​ក្រ ថ្លៃ​ជាង​គ្រា​គោល​ដែល​មាន​តម្លៃ​ ៤៩២,៤​រៀល​/​គ​ក្រ​។

ចំណែក​ប្រជាកសិករ​និង​ឈ្មួញ​កណ្តាល នៅ​ស្រុក​មង្គល​បូរី ឲ្យ​ដឹងកាលពី​ថ្ងៃទី​២៩​ខែ​សីហា​ថា អត្រា​តម្លៃ​ស្រូវ​សែន​ក្រអូប​តាំងពី​ដើម​រដូវ​ ពាក់​កណ្តាល និង​ជិត​ចុង​រដូវ​ប្រមូល​ផល​នេះ មាន​ស្ថិរភាព​តម្លៃ​សមរម្យ​ល្អ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា នា​ឆ្នាំ​២០១៧​។ ដោយ​ឆ្នាំនេះ រក្សា​តម្លៃ​បាន​ពី​ ៨,៣​បាត​ទៅ​ ៨,៧​បាត​/​គ​ក្រ (ជាង១ពាន់​រៀល)​។ ក្នុង​នោះ​ឈ្មួញ​កណ្តាល​មកពី​បុគ្គល​ចម្រុះ និង​មកពី​សហគមន៍​ទិញស្រូវ​នៃ​សមាគម​ធនាគារ​ស្រូវ​កម្ពុជា បាន​ប្រកួតប្រជែង​គ្នា​ចុះ​ទិញ តាម​គោលដៅ​ជាប់​នឹង​វាលស្រែ​។ ហើយ​មិន​ទាន់​មាន​សញ្ញា​នៃ​ករណី​ពួក​គេ​ បង្អាប់​ថ្លៃ​ស្រូវ​កសិករ​ឡើយ​៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;