ធារី ចន្ថាប៊ីន អន្ទះសាចង់ជួបក្រុមការងាររបស់ Honda ក្រោយជាប់ជម្រើសជាតិ
- 2018-09-01 06:36:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធារី ចន្ថាប៊ីន អន្ទះសាចង់ជួបក្រុមការងាររបស់ Honda ក្រោយជាប់ជម្រើសជាតិ
ចន្លោះមិនឃើញ
ធារី ចន្ថាប៊ីន កីឡាកររបស់ក្លឹប Terengganu នៃក្របខណ្ឌ Malaysian Super League បានលើកឡើងថា ការផ្លាស់ប្ដូរគ្រូបង្វឹកពីមួយទៅមួយ ត្រូវការពេលវេលាដើម្បីឲ្យកីឡាករផ្សាំទៅនឹងបច្ចេកទេស ប៉ុន្តែគេក៏អន្ទះសានឹងរួមការងារជាមួយក្រុមអ្នកចាត់ការ Keisuke Honda ផងដែរ។ នេះបើតាមការចុះផ្សាយរបស់គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា (CNCC) នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨។
ធារី ចន្ថាប៊ីន នឹងធ្វើដំណើរពីម៉ាឡេស៊ី មកកាន់កម្ពុជា នៅថ្ងៃទី០៣ ខែកញ្ញា ចូលរួមហ្វឹកហាត់ជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំពីលោក Felix Gonzales ជំនួយការ Keisuke Honda និងក្រុមការងារដទៃទៀត។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ៕
អត្ថបទទាក់ទង បញ្ជីឈ្មោះកីឡាករជម្រើសជាតិ២៣នាក់របស់ Honda គ្មានចាន់ វឌ្ឍនាកា នោះទេ