លោក ម៉ម ប៊ុនណារាយ តន្ត្រីករជើងចាស់ជំនាន់លោក ស៊ីន ស៊ីសាមុត ទទួលមរណភាព
- 2018-09-03 03:41:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ម៉ម ប៊ុនណារាយ តន្ត្រីករជើងចាស់ជំនាន់លោក ស៊ីន ស៊ីសាមុត ទទួលមរណភាព
ចន្លោះមិនឃើញ
លោក ម៉ម ប៊ុនណារ៉ាយ តន្រ្ដីករជើងចាស់ បានទទួលមរណភាព នាម៉ោង៩ព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយសារជរាពាធ។ នេះបើតាមការឲ្យដឹងពីលោក ម៉ម ប៊ុនណារ៉ា ដែលជាកូនប្រុសបង្កើតរបស់លោក។
លោក ម៉ម ប៊ុនណារ៉ាយ ជាប្អូនបង្កើតរបស់លោក ម៉ម បុប្ផានី តន្ត្រីកររៀមច្បងនៅសម័យនោះ។ លោកបានកសាងស្នាដៃជាច្រើនបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ។ ស្នាដៃរបស់លោកមានច្រើនណាស់ តែភាគច្រើនលោកជាអ្នកដឹកនាំភ្លេងប្រគំ (សម្រួលតន្រ្តី) រីឯស្នាដៃនិពន្ធទំនុកច្រៀង និងបទភ្លេងគឺជារបស់កវី និងតន្រ្តីករផ្សេងៗ។ តាមលោក សេង តារា អ្នកនិពន្ធ អ្នកស្រាវជ្រាវប្រវត្តិកវី អ្នកចម្រៀងខ្មែរក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០ បទដែលជាស្នាដៃរបស់លោក ម៉ម ប៊ុនណារ៉ាយ រួមមាន៖
កម្មប្រចាំកាយ (ស៊ីន ស៊ីសាមុត)
មេត្តារៀមផង (លោកគង់ សំអឿន-លោកគង់ ចន្ថា)
នៅតែឃ្លាត (លោក គង់ ចន្ថា)
មេឃអើយជួយផង (ស៊ីន ស៊ីសាមុត-រស់ សេរីសុទ្ធា)
ឃ្លាតទាំងទឹកភ្នែក (រស់ សេរីសុទ្ធា)
ដំណក់ភ្លៀងស្រក់ (ប៉ែន រ៉ន)
រង់ចាំតែបងមួយ (សុទ្ធា)
រំពឹង ! រំពឹង ! (សុទ្ធា)
បងពិតជាកម្លោះ (សាមុត-សុទ្ធា)
កណ្តូបបុកស្រូវ (សាមុត-សុទ្ធា)
ផ្កាត្របែកព្រៃ (ឌី សុខន)
ចម្រៀងមកមិត្ត (ឌី សុខន)
ស្នេហ៍យើង (សុទ្ធា)
គ្រាដំបូង (សាមុត)
ជីវិតអ្នកផ្សងព្រេង (សាមុត)
បងក្បត់អូនហើយ (ហួយ មាស)
ខែរះក្រោមផ្កាយ (ម៉ម ប៊ុនណារ៉ាយ)
បញ្ជីខ្មោច (អ៊ឹង ណារី)
កំពង់ធំ ជំរុំចិត្ត (សាមុត)