កម្ពុជា ស្ថិតក្នុងចំណោមប្រទេស៦ដែលបំបែកកំណត់ត្រាឈ្នះមេដាយមាសនៅ Asian Games
- 2018-09-03 08:36:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ស្ថិតក្នុងចំណោមប្រទេស៦ដែលបំបែកកំណត់ត្រាឈ្នះមេដាយមាសនៅ Asian Games
ចន្លោះមិនឃើញ
កម្ពុជា បានបំបែកកំណត់ត្រារបស់ខ្លួន ក្នុងការឈ្នះមេដាយមាសច្រើនបំផុត នៅព្រឹត្តិការណ៍កីឡាអាស៊ី ឬ Asian Games បន្ទាប់ពីឈ្នះមេដាយមាស ចំនួន ២គ្រឿង នៅ Asian Games 2018 ដែលត្រូវបានប្រារព្ធឡើងនៅប្រទេសឥណ្ឌូណេស៊ី។ កម្ពុជា ឈ្នះមេដាយមាស តែ១គ្រឿងប៉ុណ្ណោះកាលពី Asian Games 2014 ។
ក្រុមអត្តពលិកកូរ៉េ (កូរ៉េខាងជើង និង កូរ៉េខាងត្បូង លេងរួមគ្នា) បានឈ្នះមេដាយមាស ១គ្រឿងក្នុងប្រវត្តិសាស្ត្រ Asian Games របស់ខ្លួន។
ក្រុមបារ៉ែន ឈ្នះមេដាយមាស១២គ្រឿង ដោយបំបែកកំណត់ត្រាចាស់ ដែលខ្លួនធ្លាប់ឈ្នះមេដាយមាស ៩គ្រឿង កាលពីឆ្នាំ២០១៤។
ក្រុមម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ឈ្នះមេដាយមាស ៣១គ្រឿង ដោយបំបែកកំណត់ត្រាចាស់ ដែលឈ្នះ ១១គ្រឿង កាលពីឆ្នាំ១៩៦២។
ក្រុមកៀហ្ស៊ីស៊ីស្ថាន ឈ្នះមេដាយមាស ២គ្រឿង ដោយបំបែកកំណត់ត្រាចាស់ ដែលឈ្នះ ១គ្រឿងកាលពីឆ្នាំ២០០២ និង ១គ្រឿងក្នុងឆ្នាំ២០១០។
អ៊ូបេគីស្ថាន ឈ្នះមេដាយមាស ២១គ្រឿង ដោយបំបែកកំណត់ត្រាចាស់ ដែលឈ្នះ ១៥គ្រឿង កាលពីឆ្នាំ២០០២៕
សូមជម្រាបថា កម្ពុជាឈ្នះមេដាយមាស ២គ្រឿង នៅ Asian Games 2018 ។ ក្នុងនោះ កីឡាការិនី ខាន់ ចេសា ឈ្នះមេដាយមាស ១ គ្រឿង ក្នុងកីឡាជូជីតស៊ូ និងកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស ១ គ្រឿង ក្នុងប្រភេទកីឡាម៉ូតូទឹក។
កាលពី Asian Games ឆ្នាំ២០១៤ កម្ពុជា ឈ្នះមេដាយមាស១ គ្រឿង ដោយកីឡាការិនី ស៊ន សៀវម៉ី ក្នុងប្រភេទកីឡាតេក្វាន់ដូ៕
អត្ថបទទាក់ទង Asian Games បានបញ្ចប់ តើចំណាត់ថ្នាក់ប្រទេសអាស៊ីអាគ្នេយ៍យ៉ាងណាដែរ ក្នុងតារាងមេដាយ?