អធិការបតីអាល្លឺម៉ង់ ផ្ញើសារជូនពរសម្ដេច ហ៊ុន សែន ក្នុងអាណត្តិថ្មី
- 2018-09-08 03:26:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អធិការបតីអាល្លឺម៉ង់ ផ្ញើសារជូនពរសម្ដេច ហ៊ុន សែន ក្នុងអាណត្តិថ្មី
ចន្លោះមិនឃើញ
លោកស្រី Angela Merkel អធិការបតី នៃសាធារដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ បានផ្ញើលិខិតជូនពរ សម្ដេច ហ៊ុន សែន ទទួលបានជោគជ័យក្នុងអាណត្តិថ្មី។
យោងតាមលិខិត បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ និងកម្ពុជា មានទំនាក់ទំនងល្អ ហើយមិត្តភាពប្រទេសទាំងពីរបានឆ្លុះបញ្ចាំងជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការក្នុងគោលនយោបាយអភិវឌ្ឍន៍អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ កិច្ចសហប្រតិបត្តិការនេះ បានឈរលើមូលដ្ឋានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។
លិខិតដដែលបន្តថា ចំពោះកិច្ចការពង្រឹងប្រជាធិបតេយ្យ និងការចូលរួមតាមរយៈកិច្ចសន្ទនានយោបាយដោយបើកចំហរនៅកម្ពុជា សម្ដេច ហ៊ុន សែន អាចពឹងផ្អែកលើអាល្លឺម៉ង់បាន៕