ក្រសួង​ប្រកាស​ពិនិត្យ​ដោះស្រាយ​ចំពោះ​ការ​មិនពេញ​ចិត្ត នឹង​លទ្ធផល​ប្រឡង​បាក់ឌុប

  • 2018-09-12 03:42:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ យុវជន និង​កីឡា ​ប្រកាស​​ថា ខ្លួន​បាន​រៀប​ចំ​គណៈកម្មការ​កោសល្យវិច័យ ដើម្បី​ពិនិត្យ​ដោះស្រាយ​ចំពោះ​ការ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​​ទុតិយភូមិ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ ជូន​បេក្ខជន មាតាបិតា អាណាព្យាបាល ឬ​អ្នក​ពាក់ព័ន្ធ ប្រកប​ដោយ​វិជ្ជាជីវៈ និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់។ គោលបំណង​គឺ​ដើម្បី​ធានា​បាន​ថា ការ​ប្រឡង​ដំណើរ​ការ​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួល​យក​បាន។

យោងតាមសេចក្តីប្រកាស​របស់ក្រសួងអប់រំ នៅថ្ងៃទី១២កញ្ញានេះ បាន​ឱ្យ​ដឹង​ថា គណៈកម្មការ​កោសល្យ​វិច័យ​ នឹង​ចាប់​ដំណើរ​ការ​ការងារ​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ ក្នុង​រយៈ​ពេល​ ១​សប្តាហ៍។

បេក្ខជនកំពុងមើលលទ្ធផលប្រឡងបាក់ឌុបរបស់ខ្លួន កាលពីថ្ងៃទី៩កញ្ញា ២០១៨
បើតាម​លទ្ធផល​ដែល​ប្រកាស​ដោយ​ក្រសួង​អប់រំ បង្ហាញ​ថា បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឆ្នាំ២០១៨​នេះ មាន​អ្នក​ជាប់​ចំនួន ៧៥ ០៥៩ នាក់ ត្រូវជា ៦៦,២១%។ ចំនួននេះ​កើនឡើង​ជាងឆ្នាំ​២០១៧ ដែល​មាន​ ៦៣,៨៤% ប៉ុន្តែ​អ្នកជាប់​និទ្ទេស A មានការ​ថយចុះ​ទៅវិញ ពី ៤២៤នាក់​នៅឆ្នាំ​២០១៧ មកនៅ​ត្រឹម ២៩០នាក់ ក្នុងឆ្នាំ​នេះ។ ជាមួយគ្នានោះ ក្រសួង​ក៏បាន​សម្រេចកំណត់​ឱ្យ​បេក្ខជន​ចំនួន១៧នាក់​ធ្លាក់​​ជា​ស្វ័យប្រវត្តិផងដែរ ដោយសារតែ​ពួកគេ​បាន​ប្រព្រឹត្ត​ខុសឆ្គង ផ្ទុយនឹង​បទប្បញ្ញត្តិ និង​កម្រិត​វិន័យ៕

អត្ថបទទាក់ទង៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;