Ronaldo មាន​កំណត់ត្រា​ដ៏​ល្អ ទល់​នឹង Valencia

  • 2018-09-19 09:01:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ Cristiano Ronaldo មាន​កំណត់ត្រា​ដ៏​ល្អ​មួយ ដោយ​ធ្លាប់​រក​គ្រាប់​បាល់​បាន​ចំនួន​ ១៥​គ្រាប់ ​ក្នុង ១៨​ប្រកួត​ ទល់នឹង​ Valencia ​ក្នុង​អាជីព​របស់​ខ្លួន។

កីឡាករ​វ័យ៣៣​ឆ្នាំ​រូប​នេះ ធ្លាប់​លេង​ឲ្យ​ក្លឹប Sporting CP, Manchester United និង Real Madrid មុន​ផ្លាស់​ទៅ​កាន់ Juventus ​ក្នុង​តម្លៃ​ខ្លួន ១៣០លាន​ដុល្លារ​អាមេរិក​។

Ronaldo លេងទល់នឹង Valencia ពេលប្រកបអាជីបនៅ Real Madrid (រូបថត៖ ronaldocr7.com)
Ronaldo នឹង​លេង​ក្នុង​នាម​ជា​កីឡាករ​របស់​ក្លឹប Juventus ទល់​នឹង Valencia នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ពូល H វគ្គ​សន្សំ​ពិន្ទុ ពា​នរង្វាន់ UEFA Champions League រដូវកាល​២០១៨-១៩។ ក្រុម​ទាំង​ពីរ​ នឹង​ជួប​គ្នា​នៅ​ម៉ោង ២​រំលងអាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ​២០១៨។

សូម​ជម្រាប​ថា Ronaldo ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​នៅ Champions League ដោយ​រក​បាន ១២០​គ្រាប់។ កំណត់ត្រា​នេះ ត្រូវ​បាន​តាម​ពីក្រោយ​ដោយ​ខ្សែប្រយុទ្ធ Lionel Messi របស់​ក្លឹប Barcelona ដែល​មាន​ចំនួន ១០៦​គ្រាប់​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;