Liverpool បន្ត​ឈ្នះ​ជាប់ៗគ្នា​ ខណៈ Man Utd បាន​ត្រឹម​ស្មើ ឯ Spurs បញ្ចប់​ការ​ចាញ់

  • 2018-09-23 01:12:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ហង្ស​ក្រហម Liverpool បាន​បន្ត​ជ័យ​ជម្នះ​ជាប់ៗគ្នា​នៅ​សប្តាហ៍​ទី៦​នេះ ទៅលើ​ក្រុម Southampton ៣-០ ក្នុង Premier League កាលពី​យប់មិញ។ ៣គ្រាប់​នេះ ធ្វើបាន​នៅតង់​ទី១ ទាំងអស់ គឺ​នាទី១០ (ទាត់ចូល​ទីខ្លួន​ឯង​ដោយ Hoedt) នាទី​២១ ដោយ Matip និង​នាទី ៤៥+៣ ដោយ Salah។

Salah បង្ហាញទឹកមុខញញឹមក្រោយស៊ុតចូលទី Southampton នៅម៉ោងបន្ថែមតង់ទី១។ រូបថត៖ Reuters
ក្រៅពី​នេះ ក្រុម Manchester City ក៏បាន​ទទួល​ជ័យជម្នះ​ផងដែរ ដោយ​បំបាក់​ក្រុម​ម្ចាស់ផ្ទះ Cardiff ៥-០។ ឯ Tottenham Hotspur បាន​បញ្ចប់​នូវការ​បរាជ័យ ៣ប្រកួត​ជាប់ៗគ្នា​កន្លងមក ពោលគឺ​កាលពី​យប់មិញ​នេះ បាន​យកឈ្នះ Brighton ២-១។ ដោយឡែក​ក្រុម​បិសាច​ក្រហម Manchester United បាន​ត្រឹមស្មើ​ជាមួយ​ក្រុមភ្ញៀវ Wolves ១-១ តែប៉ុណ្ណោះ។

លទ្ធផល​បណ្តោះ​អាសន្ន​នេះ គឺ Liverpool កំពុង​នាំមុខគេ​ក្នុង​តារាង មាន ១៨​ពិន្ទុ Manchester City លេខ២ មាន ១៦​ពិន្ទុ និង​Chelsea លេខ៣ មាន​១៥ពិន្ទុ (នឹងត្រូវ​ប្រកួត​ជាមួយ West Ham នៅ​យប់នេះ)។ ចំណែក Spurs និង Man Utd ស្ថិតនៅ​លេខ៥ (១២ពិន្ទុ) និង​លេខ​៦ (១០ពិន្ទុ)៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;