ក្រុម​ស៊ីដក់​កម្ពុជា ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ដណ្ដើម​មេដាយ​មាស ពាន​ King's Cup នៅ​ថៃ

  • 2018-09-26 02:37:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​ជម្រើសជាតិ​សីដក់​កម្ពុជា បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ដណ្ដើម​មេដាយ​មាស វិញ្ញាសា ៣នាក់ ទល់ ៣នាក់ ក្រោយ​យក​ឈ្នះ​ក្រុម​អូម៉ង់ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ពាន​រង្វាន់ King's Cup 2018 នៅ​ប្រទេស​ថៃ កាលពីថ្ងៃ​ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញនេះ។

ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ នឹង​ត្រូវ​ធ្វើ​ឡើងនា​ម៉ោង ១២:៣០នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី២៦ ខែកញ្ញា​នេះ ដោយ​កម្ពុជា ត្រូវ​ប៉ះ​ក្រុម​​អូស្រ្ដាលី។ មុន​ឡើង​​ប៉ះ​កម្ពុជា នា​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុម​សីដក់​អូស្រ្ដាលី បាន​យក​ឈ្នះ​ក្រុម​សីដក់ប្រេស៊ីល។

កីឡាករ​សីដក់កម្ពុជា (ក្រហម) នា​ការ​ប្រកួត​កន្លងមក (រូបភាព៖ Chhorn Sokhom)
សូម​បញ្ជាក់ថា វិញ្ញាសា ៣នាក់ ទល់ ៣នាក់ មាន​ប្រទេសចំនួន ១៤ ចូលរួម​ប្រកួត​ប្រជែង ដោយ​ចែក​ចេញ​ជា ៤ពូល។ កម្ពុជា បាន​ឆ្លង​ផុត​ពូល A ដែល​មាន​បារាំង និង​បង់ក្លាដែស រួច​បន្ត​ទម្លាក់​អាល្លឺម៉ង់​ នៅ​វគ្គ ៨ក្រុម​ចុងក្រោយ និង​ឈ្នះ​អូម៉ង់ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

[ខ្លីៗ] នឹង​ផ្សាយ​ជូន​ប្រិយមិត្ត​ជា​បន្តទៀត ពី​លទ្ធផល​នៃ​ការ​ប្រកួតនេះ៕

ក្រុម​កីឡា និង​គ្រូបង្វឹក សីដក់​កម្ពុជា (រូបភាព៖ Ty Ty)

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;