Modric កែប្រែជីវិតពីក្មេងឃ្វាលពពែក្នុងសម័យសង្រ្គាម ក្លាយជាកីឡាករឆ្នើមបំផុតក្នុងលោក
- 2018-09-27 04:24:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Modric កែប្រែជីវិតពីក្មេងឃ្វាលពពែក្នុងសម័យសង្រ្គាម ក្លាយជាកីឡាករឆ្នើមបំផុតក្នុងលោក
ចន្លោះមិនឃើញ
Luka Modric បានឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតក្នុងលោក (Best FIFA Men's Player)) ឆ្នាំ២០១៨ ក្រោយជួយក្រុម Real Madrid ឈ្នះ UEFA Champions League និងជួយក្រុមជម្រើសជាតិក្រូអាត ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ FIFA World Cup។
តើកីឡាករវ័យ ៣៣ឆ្នាំរូបនេះ ធ្លាប់មានប្រវត្តិបែបណា ទម្រាំឈានជើងដល់ចំណុចកំពូល នាពេលនេះ?
កុមារភាព ជាក្មេងឃ្វាលពពែ និងជាជនភៀសខ្លួនចេញពីសង្រ្គាម
Modric កើតនៅតំបន់ Zadar ប្រទេសក្រូអាត នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៨៥ ជាកូនច្បងក្នុងគ្រួសារក្រីក្រមួយ ដែលមានឪពុកម្ដាយ ជាកម្មកររោងចក្រកាត់ដេរ។ អាយុបាន ៥ឆ្នាំ កុមារា Modric បានក្លាយជាក្មេងឃ្វាលពពែ។ កាន់តែពិបាកជាងនេះទៀត គ្រួសាររបស់ Modric ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីកន្លែងកំណើត ដោយសារសង្រ្គាម នាឆ្នាំ១៩៩១។ ជីតារបស់ Modric ដែលជាអ្នកមើលថែ Modric ត្រូវបានកងឧទ្ទាមស៊ែប សម្លាប់នៅឆ្នាំនោះ ខណៈផ្ទះក៏ត្រូវបានដុតបំផ្លាញចោលទាំងស្រុង។ Modric បានក្លាយជាជនភៀសខ្លួន ទាំងវ័យក្មេង ដោយរស់នៅក្នុងសណ្ឋាគារបោះបង់ចោលមួយ អស់រយៈពេល ៧ឆ្នាំ។
អំឡុងពេលភៀសខ្លួននោះ Modric បានចាប់ផ្ដើមលេងបាល់ នៅក្នុងទីធ្លាចតរថយន្តរបស់សណ្ឋាគារ ជាមួយក្មេងភៀសខ្លួនដទៃទៀត។ នៅឆ្នាំ ១៩៩២ Modric បានចូលរៀនថ្នាក់បឋមសិក្សា ហើយក៏បានចូលហាត់បាល់នៅទីនោះផងដែរ។
ពីយុវជនក្នុងក្លឹបនៅស្រុកកំណើត ក្លាយជាកីឡាករល្អបំផុតក្នុងលីគនៅក្រៅប្រទេស
នៅឆ្នាំ ១៩៩៦ Modric បានហ្វឹកហាត់ និងក្លាយជាកីឡាករយុវជនក្នុងក្លឹប NK Zadar។ ក្រោយបង្ហាញសមត្ថភាព នៅក្នុងការប្រកួតពានរង្វាន់យុវជនមួយនៅអ៊ីតាលី Modric ត្រូវបានជ្រើសរើសឲ្យចូលហាត់ និងលេងនៅក្រុមយុវជន របស់ក្លឹប Dinamo Zagreb ដែលជាក្លឹបបាល់ទាត់អាជីពធំបំផុតមួយរបស់ក្រូអាត នាឆ្នាំ ២០០១ ក្នុងវ័យ ១៦ឆ្នាំ។
នៅឆ្នាំ២០០៣ Modric ត្រូវបានក្លឹប Zrinjski Mostar នៅលីគកំពូលប្រទេសបូស្នី ខ្ចីជើង១ រដូវកាល (២០០៣-២០០៤)។ អំឡុងពេលនោះហើយ ដែល Modric បានបង្ហាញទេពកោសល្យ រហូតជាប់ជាកីឡាករល្អបំផុតក្នុងលីកកំពូលបូស្នី ក្នុងវ័យត្រឹម ១៨ឆ្នាំ។
រដូវកាលបន្ទាប់ (២០០៤-២០០៥) Modric ត្រូវបានក្លឹបក្រូអាត Inter Zaprešić ខ្ចីជើង។ អំឡុតពេលនោះ Modric បានជួយឲ្យក្លឹបនោះ ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងលីគកំពូលក្រូអាត និងបានជាប់ទៅលេងជុំដំបូង នៃពានរង្វាន់ទ្វីបអឺរ៉ុប UEFA Cup។ នៅឆ្នាំដដែលនោះ (២០០៤) Modric ក៏បានឈ្នះពានកីឡាករវ័យក្មេងល្អបំផុតរបស់ក្រូអាត ផងដែរ។
នៅឆ្នាំ ២០០៥ Modric បានវិលត្រឡប់ទៅកាន់ក្លឹបដើម Dinamo Zagreb វិញ ដោយចុះកុងត្រាអាជីព រយៈពេល ១០ឆ្នាំ។
យកប្រាក់ដែលបានពីការចុះកុងត្រារយៈពេលវែងលើកដំបូង ទៅទិញផ្ទះល្វែងមួយ ឲ្យគ្រួសារ
កុងត្រារយៈពេល ១០ឆ្នាំនៅ Dinamo Zagreb គឺជាកុងត្រារយៈពេលវែងលើកដំបូង របស់ Modric។ ប្រាក់ដែលបានពីការចុះកុងត្រានោះ ត្រូវបាន Modric យកទៅទិញផ្ទះល្វែង (មិនបញ្ជាក់តម្លៃ) នៅតំបន់ Zadar សម្រាប់គ្រួសាររបស់ខ្លួន។
ក្នុងរដូវកាល ២០០៥-២០០៦ Modric បានរួមចំណែកជួយឲ្យក្លឹប Dinamo Zagreb ឈ្នះពានលីគកំពូលក្រូអាត ដោយបង្ហាញខ្លួន ៣១ប្រកួត និងស៊ុតបញ្ចូលទី ៧គ្រាប់។ រដូវកាលបន្ទាប់ (២០០៦-២០០៧) ក្លឹបនេះបានឈ្នះជើងឯកម្ដងទៀត ខណៈ Modric បានឈ្នះពានកីឡាករល្អបំផុតប្រចាំរដូវកាល។
រដូវកាល ២០០៧-២០០៨ Modric បានជួយក្លឹបនេះ ឈ្នះលីគកំពូល និងឈ្នះជើងឯក Croatian Cup។ ក្លឹបជាច្រើន បានចាប់អារម្មណ៍ Modric ប៉ុន្តែចុងក្រោយ ពោលគឺនៅខែមេសា ឆ្នាំ២០០៨ Modric បានយល់ព្រមផ្លាស់ទៅលេងនៅក្លឹប Tottenham Hotspur របស់អង់គ្លេស ក្នុងតម្លៃខ្លួន ១៦,៥លានផោន។ Spurs ហ៊ានចាយលុយដ៏ច្រើនបែបនេះ គឺដោយសារតែមានក្លឹបជាច្រើនទៀត បានលេបទឹកមាត់ចង់បាន Modric ដូចគ្នា។
**
Modrić had a slow start at Tottenham. He suffered from a knee injury early in his tenure and was labelled as a light-weight for the Premier League by sections of the media,[30][26] as well as Arsenal manager Arsène Wenger.[46] Reflecting on that, Modrić said that such "critics push you forward to show people they are wrong. Maybe I look lightweight but I am a really strong person mentally and physically, and I never had any problems with my size".[30] This coincided with his poor form, leading to concerns both for himself and Croatia national team head coach Slaven Bilić.[47] Modrić spent his early days at a position of number 10, before being shifted to the left wing to play alongside Wilson Palacios.[46] Spurs teammate Tom Huddlestone later said, "[H]is versatility was probably a blessing and a curse, he was that good that he had to play out of position for a bit."[46]