ជាង២ទសវត្សរ៍ អាល្លឺម៉ង់ផ្ដល់ជំនួយឥតសំណងជា ២ដំណាក់កាលដល់កម្ពុជា
- 2018-09-29 07:06:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាង២ទសវត្សរ៍ អាល្លឺម៉ង់ផ្ដល់ជំនួយឥតសំណងជា ២ដំណាក់កាលដល់កម្ពុជា
ចន្លោះមិនឃើញ
រដ្ឋាភិបាលអាល្លឺម៉ង់ និងរដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាតិ ចាប់ពីឆ្នាំ១៩៩៦មក ដោយភាគីអាល្លឺម៉ង់ បានផ្ដល់ហិរញ្ញប្បទានឥតសំណង ជា២ដំណាក់កាលសំខាន់ៗ។ ក្នុងនោះ ចាប់ពីឆ្នាំ១៩៩៦ ដល់ ២០០៨ អាល្លឺម៉ង់ ផ្ដល់ប្រមាណ ២០ លានដុល្លារក្នុងមួយឆ្នាំមកកម្ពុជា និង ពីឆ្នាំ២០០៨មក ផ្ដល់ប្រមាណ ៤០ លានដុល្លារក្នុងមួយឆ្នាំ។
នេះបើតាមសេចក្ដីជូនព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
សេចក្ដីជូនព័ត៌មានដដែលបង្ហាញថា តាមរយៈកិច្ចព្រមព្រៀងចំនួន ២ ចន្លោះឆ្នាំ២០១៧-២០១៨ គឺ កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ភាគីអាល្លឺម៉ង់បានផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន ៣៦,៨០ លានអឺរ៉ូ (ឬ ៤០,៥០ លានដុល្លារអាមេរិក) មកកម្ពុជា។ ហិរញ្ញប្បទានឥតសំណងនេះ ផ្ដល់ឲ្យក្នុងគោលបំណងគាំទ្រដល់ការអនុវត្តគម្រោងក្នុងវិស័យ៣ គឺ វិស័យសុខាភិបាល វិស័យអភិវឌ្ឍន៍ជនបទ និងវិស័យអភិបាលកិច្ច៕