កីឡាករ-កីឡាការិនី​ពិការ ៤៥​នាក់ ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អាស៊ី​ប៉ារ៉ាហ្គេម នៅ​ឥណ្ឌូណេស៊ី

  • 2018-10-01 03:25:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹក​ថ្ងៃទី​០១ ខែ​តុលា ឆ្នាំ២០១៨​នេះ កីឡាករ-កីឡាការិនី​ពិការ​កម្ពុជា ចំនួន ៤៥​នាក់ បាន​ចេញ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អាស៊ី​ប៉ារ៉ា​ហ្គេម​លើក​ទី៣ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ចាប់ពី​ថ្ងៃទី​០១-១៤ ខែ​តុលា ឆ្នាំ​២០១៨។ ការ​ចេញទៅ​ប្រកួត​នេះ គឺមាន​ការជូន​ដំណើរ​ពី​លោក ស សុខា រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា។

លោក ស សុខា ជូនដំណើរកីឡាករ-កីឡាការិនីពិការកម្ពុជា ទៅប្រកួតនៅឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី១ តុលា ២០១៨។
ប្រភេទ​កីឡា​ដែល​ត្រូវ​ប្រកួត​រួមមាន៖
  • បាល់បោះ​ជិះ​រទេះ​ជន​ពិការ ចំនួន ១២​រូប

  • ធែនពីន​ប៊ូលីង ចំនួន ០២រូប

  • បាញ់​ធ្នូ ចំនួន ០៤​រូប

  • អត្តពលកម្ម ចំនួន ០៥​រូប

  • និង​ហែលទឹក ចំនួន ០៤​រូប៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;