គ្រូបង្វឹក​ Sean Sainbury ចែក​ផ្លូវ​ពី​ភ្នំពេញ​ក្រោន ក្រោយ​ដឹកនាំ​បាន​៣១​ប្រកួត​

  • 2018-10-01 06:35:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​ បាន​សម្រេច​ចែក​ផ្លូវ​គ្នា​ពីគ្រូ​បង្វឹក​ឈុត​ធំ​លោក Sean Sainbury ក្រោយ​ការ​ដឹកនាំ​ពេញ​មួយ​រដូវកាល​ក្នុង​ឆ្នាំ​២០១៨​នេះ ទាំង​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា និង​ពាន​រង្វាន់​ Hun Sen Cup ។ នេះ​បើតាម​វេបសាយ​ផ្លូវការ​របស់​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន ដែល​ចុះ​ផ្សាយ​នា​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០១៨​នេះ​។

លោក Sean Sainbury ចែកផ្លូវពីក្លឹបភ្នំពេញក្រោន ជាផ្លូវការ នៅ​ថ្ងៃទី១ ខែ​តុលា ឆ្នាំ​២០១៨​
សូម​បញ្ជាក់​ថា គ្រូ​បង្វឹក​ជនជាតិ​អង់គ្លេស​រូបនេះ បាន​ដឹកនាំ​ក្រុម​ភ្នំពេញ​ក្រោន​ក្នុង​ការ​ប្រកួត​ផ្លូវការ​ដែល​សរុប​ទាំងអស់​មាន​ចំនួន​ ៣១ប្រកួត ក្នុងនោះ​ប្រកួត​ឈ្នះ​ចំនួន ១៧លើក ស្មើ​ចំនួន ៣លើក និង​ចាញ់​ចំនួន ១១លើក​។

គួររំឭកថា លោក​ Sean Sainsbury ត្រូវ​បាន​តែងតាំងជាគ្រូបង្គោលក្លឹប ជំនួស​លោក Oleg Starynskyi កាលពីដើមរដូវកាល​។ លោកជា​គ្រូបង្វឹក​កីឡាបាល់ទាត់​ដែល​មានបទពិសោធ​ប្រមាណជា ១៨​ឆ្នាំមក​ហើយ។ ហើយលោក​ថែមទាំង ធ្លាប់បាន​ដឹកនាំក្រុមយុវជនជម្រើសជាតិ​ថៃអាយុ​ក្រោម ២១ឆ្នាំ ក្រុម​ថ្នាលយុវជន​នៅក្លឹប Muangthong United FC ​ព្រមទាំង​ជា​គ្រូបង្គោល​នៅ​ក្លឹប Nakhon Nayok FC ក្លឹប Pattaya United ​នៅ​ក្នុង​ប្រទេសថៃ ​ផង​ដែរ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;