ពិធីកាន់បិណ្ឌនៅសារមន្ទីរទួលស្លែង ធ្វើឡើងនាព្រឹកស្អែកនេះ
- 2018-10-03 09:35:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិធីកាន់បិណ្ឌនៅសារមន្ទីរទួលស្លែង ធ្វើឡើងនាព្រឹកស្អែកនេះ
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី៤ ខែតុលាស្អែកនេះ នឹងមានពិធីបុណ្យកាន់បិណ្ឌនៅក្នុងបរិវេណសារមន្ទីរទួលស្លែង ក្រោមអធិបតីភាពលោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច។
នៅមុនពិធីកាន់បិណ្ឌនេះមកដល់ នៅរសៀលថ្ងៃទី៣ ខែតុលានេះ លោកស្រី ម៉ែន សំអន បានធ្វើពិធីសូត្រមន្តក្រុងពាលីសូត្រមន្ត នមស្កាព្រះរតនត្រ័យ និងនិមន្តព្រះសង្ឃសម្ដែងធម្មទេសនាផងដែរ។
លោកបញ្ជាក់ទៀតថា ពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ នៅសារមន្ទីរទួលស្លែង ធ្វើឡើងដើម្បីរំឭកដល់វិញ្ញាណក្ខន្តអ្នកដែលបានបាត់បង់ ជីវិតនៅសារមន្ទីរទួលស្លែងហៅ (ស២១) ក្នុងរបបប្រល័យពូជសាសន៏ និងឧទ្ទិសជូនដល់ញាតិការ ៧សណ្តាន ដែលបានបាត់បង់ជីវិត។
សូមបញ្ជាក់ថា សារមន្ទីរទួលស្លែងត្រូវបានអង្គការយូនីស្កូ ដាក់បញ្ជូលជាបណ្ណសារ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង កាលពីថ្ងៃទី៣១ខែ កក្កដាឆ្នាំ២០០៩ ទុកជាការចងចាំសម្រាប់មនុស្សជាតិ។ នៅក្នុងបរិវេណសារមន្ទីទទួលស្លែង មានផ្នូរចំនួន ១៤ ដែល គ្មានឈ្មោះ និងគ្មានអត្តសញ្ញាណអ្នកស្លាប់នោះទេ៕