អតីត​គ្រូជម្រើសជាតិកម្ពុជា​ សរសេរ​ជា​ខ្មែរ​លើ​ហ្វេសប៊ុក​​ថា ​លោក​នឹង​មក​ក្លឹប​ថ្មីនៅអាស៊ី

  • 2018-10-03 09:37:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Leonardo Vitorino អតីត​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក នា​ថ្ងៃ​ទី៣ តុលា​នេះ​ថា លោក​នឹង​មក​កាន់​ទ្វីប​អាស៊ី ​ដើម្បី​ធ្វើ​ការងារ​ថ្មី​មួយ​ដែល​លោក​នឹង​ជូន​ដំណឹង​នៅ​ពេល​ក្រោយ។

លោក Leonardo Vitorino ថ្លែងកាលពីលោកជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា
ការ​ជូន​ដំណឹង​នេះ គឺ​លោក Leo បាន​សរសេរ​ជា​ភាសា​អង់គ្លេស និង​ភាសាខ្មែរ តែ​បើ​មើល​លើ​​ការ​បង្ហោះ​របស់​លោក​កន្លង​មក គឺ​លោក​សរសេរ​តែ​ភាសា​អង់គ្លេស ឬ​អេស្ប៉ាញ​ប៉ុណ្ណោះ។ ការ​បង្ហោះ​លើ​ទំព័រ​ផ្លូវការ​របស់​លោក Leo នេះ ក៏​ត្រូវ​បាន​អ្នក​ចូល Comment មួយ​ចំនួន បាន​លើកឡើង​ថា លោក​នឹង​មក​ដឹកនាំ​ក្លឹប​មួយ​នៅ​កម្ពុជា​។

លោក Leo ដែល​មាន​សញ្ជាតិ​ប្រេស៊ីល​ បាន​សរសេរ​ថា៖ «ខ្ញុំ​សូម​ជូនដំណឹង​ថា​ ខ្ញុំ​បាន​បញ្ចប់​កិច្ចព្រមព្រៀង​របស់​ខ្ញុំ​កាលពី​ម្សិលមិញ​ជាមួយ​ក្លឹប​របស់​ខ្ញុំ​នៅ​ទីនេះ​នៅ​ប្រទេស​ប្រេស៊ីល​ ព្រោះ​ខ្ញុំ​នឹង​ផ្លាស់​ទៅ​ខាង​អាស៊ី​វិញ​។ មិន​យូរ​ប៉ុន្មាន​ ខ្ញុំ​នឹង​ជូន​ដំណឹង​ដល់​អ្នក​គ្រប់​គ្នា​នូវ​ទិស​ដៅ​ថ្មី​របស់​ខ្ញុំ»

ការបង្ហោះ​នៅ​លើ​ទំព័រហ្វេសប៊ុកផ្លូវការ​របស់​លោក Leonardo នៅថ្ងៃទី៣ ខែតុលា ឆ្នាំ​២០១៨​

សូមរំឭកថា លោក Leo ធ្លាប់បាន​​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​បាន​ចំនួន ៧​ប្រកួត ក្នុង​នោះ ចាញ់ ៦ និង​ឈ្នះ១ (ឈ្នះ​អាហ្វហ្គានីស្ថាន ១-០​)៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;