រថយន្តក្រុង២១៥គ្រឿង ត្រៀមដឹកពលរដ្ឋដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
- 2018-10-03 12:30:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តក្រុង២១៥គ្រឿង ត្រៀមដឹកពលរដ្ឋដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ចន្លោះមិនឃើញ
រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ២១៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់ សម្រាប់សាធារណជនទាំងអស់ ដើម្បីសម្រួលដល់ការចំណាយក្នុងការធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ ពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្តមករាជធានីភ្នំពេញវិញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ នេះបើយោងតាមសេចក្ដីជូនដំណឹង ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨។
១- សម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុង ៩៥គ្រឿង រយៈពេល ៣ថ្ងៃ ពីថ្ងៃទី៨ ដល់ ១០ ខែតុលា ឆ្នាំ២០១៨។
២- សម្រាប់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុង ១២០គ្រឿង សម្រាប់ដឹកជញ្ជួនប្រជាពលរដ្ឋទាំងអស់ ពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្តមករាជធានីភ្នំពេញរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ ១១ ខែតុលា ឆ្នាំ២០១៨ ដោយចេញដំណើរចាប់ពីម៉ោង ៥:៣០ នាទីព្រឹក។
ចំពោះទីតាំងចំណតចេញដំណើរទៅតាមបណ្ដាខេត្ត រដ្ឋបាលរាជធានីភ្នំពេញ រៀបចំដូចខាងក្រោម៖