បទ "ភ្ជុំបិណ្ឌនឹកស្រុក" របស់ ម៉ៅ ហាជី ប្រឈមនឹងការបិទការចាក់ផ្សាយ
- 2018-10-04 00:38:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បទ "ភ្ជុំបិណ្ឌនឹកស្រុក" របស់ ម៉ៅ ហាជី ប្រឈមនឹងការបិទការចាក់ផ្សាយ
ចន្លោះមិនឃើញ
យោងតាមសេចក្ដីស្នើ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ដែលបានដាក់ជូនក្រសួងព័ត៌មាន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឲ្យដឹងថា បទចម្រៀង "ភ្ជុំបិណ្ឌនឹងស្រុក" ច្រៀងដោយលោក ម៉ៅ ហាជី មានឃ្លាមួយដែលធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកំពុងយកចិត្តទុកដាក់ និងផ្ដល់កិច្ចគាំពារដល់កម្មករ និយោជិត។
លិខិតដដែលបានឲ្យដឹងថា បទ "ភ្ជុំបិណ្ឌនឹកស្រុក" នៅផលិតកម្មថោន Vol ១២២ មានឃ្លាមួយថា «កម្មករនិយោជិត មិនទាន់បើកប្រាក់ខែ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌដែលធ្វើឲ្យកម្មករ និយោជិត មិនបានទៅស្រុកកំណើតទៅលេងម៉ែពុក បានត្រឹមតែស្រក់ទឹកភ្នែក ហើយបានទូរសព្ទប្រាប់ម៉ែពុក បន្ទាប់ពីភ្ជុំបិណ្ឌរួចហើយ បានអាចទៅលេងស្រុកកំណើត»។
យ៉ាងណាក៏ដោយ ខាងក្រសួងព័ត៌មាន និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនទាន់មានចំណាត់ការលើបទចម្រៀង "ភ្ជុំបិណ្ឌនឹកស្រុក" របស់លោក ម៉ៅ ហាជី នេះនៅឡើយទេ៕