ក្រសួងសាធារណការ ប្រកាសមិនយកថ្លៃធ្វើដំណើរតាមរថភ្លើង ក្នុងបុណ្យភ្ជុំបិណ្ឌ
- 2018-10-05 06:26:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងសាធារណការ ប្រកាសមិនយកថ្លៃធ្វើដំណើរតាមរថភ្លើង ក្នុងបុណ្យភ្ជុំបិណ្ឌ
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងនៅថ្ងៃទី៥តុលានេះថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ រថភ្លើង នឹងធ្វើចរាចរណ៍ដឹកអ្នកដំណើរ ដោយមិនយកសោហ៊ុយ ដើម្បីសម្រួលដល់ការចំណាយ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ រថភ្លើងមានចំនួនពីរខ្សែគឺ៖
១. ភ្នំពេញ-កំពង់ឆ្នាំង-ពោធិ៍សាត់-បាត់ដំបង-បន្ទាយមានជ័យ-ប៉ោយប៉ែត
២. ភ្នំពេញ-តាកែវ-កំពត-ព្រះសីហនុ
សូមមើលកាលវិភាគលម្អិតបន្ថែម ក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ។
ជាមួយគ្នានេះ ក្រសួងសាធារណការ បានបញ្ជាក់ថា ចំពោះសំបុត្ររថភ្លើង មិនយកសោហ៊ុយ គឺមានចែកជូននៅស្ថានីយភ្នំពេញ មុនពេលឡើងរថភ្លើង២ថ្ងៃ ហើយមិនអនុញ្ញាតឱ្យយកជំនួសឡើយ គឺអ្នកមានមុខម្នាក់ប្រគល់ឱ្យម្នាក់៕