អាជ្ញាធររាជធានីភ្នំពេញ អំពាវនាវឱ្យទុកដាក់សំរាមរៀងៗខ្លួន ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ
- 2018-10-05 12:47:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធររាជធានីភ្នំពេញ អំពាវនាវឱ្យទុកដាក់សំរាមរៀងៗខ្លួន ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ
ចន្លោះមិនឃើញ
រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋ រក្សាទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួនជាបណ្តោះអាសន្ន ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃខាងមុខនេះ។នេះបើតាមសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២តុលា និងចេញផ្សាយជាសាធារណៈនៅថ្ងៃទី៥តុលា ឆ្នាំ២០១៨នេះ។
ក្នុងសេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៨ ដល់ ១០តុលា ឆ្នាំ២០១៨ បុគ្គលិក កម្មករ របស់ក្រុមហ៊ុនស៊ីនទ្រី ដែលបម្រើការងារសម្អាត និងដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញ ត្រូវបានឈប់សម្រាកការងារ ហើយបុគ្គលិក កម្មករមួយចំនួនបានធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ខ្លួន នៅតាមបណ្តាខេត្តនានា ដែលធ្វើឱ្យការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញ មានភាពរអាក់រអួល មិនបានពេញលេញឡើយ។
សេចក្តីជូនដំណឹងដដែលនេះ បញ្ជាក់ថា សេវាប្រមូលសំរាម នឹងវិលមកប្រក្រតីវិញ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨៕