ស្លាប់២៨នាក់ និងរបួស៨៥នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីភ្ជុំបិណ្ឌ៣ថ្ងៃ
- 2018-10-10 23:13:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្លាប់២៨នាក់ និងរបួស៨៥នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីភ្ជុំបិណ្ឌ៣ថ្ងៃ
ចន្លោះមិនឃើញ
ក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងពិធីភ្ជុំបិណ្ឌរយៈពេល០៣ថ្ងៃ គឺគិតពីថ្ងៃទី០៨-០៩-១០ ខែតុលា ឆ្នាំ២០១៨ កើតឡើងចំនួន ៥៣លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ២៨នាក់ (ស្រី៦នាក់) របួសចំនួន ៨៥នាក់ (របួសធ្ងន់ចំនួន ៦៥នាក់ និងរបួសស្រាលចំនួន ២០នាក់)។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ថា មូលហេតុគ្រោះថ្នាក់ គឺដោយសារល្បឿន ១៩លើក ស្រវឹង ៤លើក ប្រជែង ៦លើក មិនប្រកាន់ស្តាំ ៩លើក មិនគោរពសិទ្ធិ ១០លើក បត់គ្រោះថ្នាក់ចំនួន ៤លើក កត្តាយានយន្ត ១លើក។
ចំណែករាជធានី ខេត្តដែលគ្រោះថ្នាក់ និងរងគ្រោះច្រើន មានដូចជា៖
ខេត្តកំពត ៣លើក ស្លាប់២នាក់ របួស៩នាក់
ខេត្តកណ្តាល ៦លើក ស្លាប់ ៦នាក់ របួស ៦នាក់
ខេត្តព្រៃវែង ១លើក ស្លាប់ ១នាក់ របួស ១នាក់
ខេត្តតាកែវ ៣លើក ស្លាប់ ២នាក់ របួស ៨នាក់
ខេត្តពោធិសាត់ ៣លើក ស្លាប់ ៣នាក់ របួស ១នាក់
ខេត្តកំពង់ចាម ៥លើក ស្លាប់ ៦នាក់ របួស ១០នាក់
និងខេត្តកំពង់ស្ពឺ ៦លើក ស្លាប់ ២នាក់ របួស ១៥នាក់៕