ភ្ជុំបិណ្ឌ៣ថ្ងៃ ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុ មានការថយចុះ
- 2018-10-10 23:16:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ជុំបិណ្ឌ៣ថ្ងៃ ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុ មានការថយចុះ
ចន្លោះមិនឃើញ
ភ្ញៀវទេសចរទៅសម្រាកកម្សាន្តនៅខេត្តព្រះសីហនុរយៈពេល៣ថ្ងៃ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមានចំនួនសរុបប្រមាណជិត ៨ម៉ឺននាក់ (៧៩៥៨៧) ថយចុះ ១៣,៤៩%។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ។
របាយការណ៍ដដែលបានបន្តថា ភ្ញៀវទេសចរជាតិមានចំនួន ៧៣១៧៧នាក់ ថយចុះ ១៦,២៧%។ ហើយភ្ញៀវទេសចរអន្តរជាតិមានចំនួន ៦៤១០នាក់ កើនឡើង ៣៩,៣៤%។
ចំណែកភ្ញៀវទៅកម្សាន្តតាមរមណីយដ្ឋាននានាមានចំនួនសរុប ៧៩៣៩ នាក់ ក្នុងនោះ៖
រមណីយដ្ឋានក្បាលឆាយមាន ៥៣១៩ នាក់ បរទេស ១៥០នាក់
រមណីយដ្ឋានថ្មរូងមាន ១២៤០ នាក់ បរទេស ៤៨ នាក់
រមណីយដ្ឋានពិកនិកមាន ១៣៨០ នាក់ បរទេស ៣៩៤ នាក់។
រីឯភ្ញៀវទៅទស្សនាតាមបណ្តាកោះនានារយៈពេលបីថ្ងៃមាន៖
សរុប ២៦៩៥នាក់ (ស្រី១.២០៥នាក់)
ជាតិសរុប ៦០៥នាក់(ស្រី ២៨៦នាក់)
អន្តរជាតិ ២០៩០នាក់ (ស្រី៩២៤នាក់) ៕