ភ្ញៀវទេសចរដែលកម្សាន្តនៅរមណីយដ្ឋាននានាក្នុងឱកាសភ្ជុំបិណ្ឌ៣ថ្ងៃ កើនឡើងជាង២០%
- 2018-10-11 06:24:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញៀវទេសចរដែលកម្សាន្តនៅរមណីយដ្ឋាននានាក្នុងឱកាសភ្ជុំបិណ្ឌ៣ថ្ងៃ កើនឡើងជាង២០%
ចន្លោះមិនឃើញ
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត បានឲ្យដឹងថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលដើរកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងឱកាសឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ (៨-១០ ខែតុលា ឆ្នាំ២០១៨) មានចំនួនជាង ១,២ លាននាក់ (១ ២៦១ ៦៩១) កើន ឡើង ២០.៤២% ក្នុងនោះ៖
ភ្ញៀវជាតិ ១ ២១៣ ៦៨៧ នាក់ កើនឡើង ២០,២៩%
ភ្ញៀវអន្តរជាតិ ៤៨០០៤ នាក់ កើនឡើង ២៣,៩៣%
ខេត្តសៀមរាប ៖ ភ្ញៀវសរុបចំនួនជាង ២៥ម៉ឺននាក់ (២៥២៤២២) កើនឡើង ៤៧,០៥% ក្នុងនោះ ភ្ញៀវជាតិចំនួនប្រមាណ ២៣ម៉ឺននាក់ កើនឡើង ៥៣,៣៣% ភ្ញៀវអន្តរជាតិចំនួនជាង ២ម៉ឺននាក់ (២២៤២២) កើនឡើង ៣,៥៨%។
រាជធានីភ្នំពេញ ៖ ភ្ញៀវសរុបចំនួន ១៦៦៨១ នាក់ កើនឡើង ២២១,៦៥% ក្នុងនោះ ភ្ញៀវជាតិចំនួនប្រមាណ ៧៣៤៩ នាក់ កើនឡើង ១៣៨,៣០% ភ្ញៀវអន្តរជាតិចំនួនប្រមាណ ៩៣៣២ នាក់ កើនឡើង ៣៤៣,៩៦%។
ខេត្តកំពត ៖ ភ្ញៀវសរុបចំនួនជាង ១១ម៉ឺននាក់ (១១៧៦៣៣) កើនឡើង ៥៨,៦២% ក្នុងនោះ ភ្ញៀវជាតិចំនួន ១១៥១០៣ នាក់ កើនឡើង ៥៧,៧៧% ភ្ញៀវអន្តរជាតិចំនួន ២៥៣០ នាក់ កើនឡើង ១១០,៤៨%។ សម្រាប់រមណីយដ្ឋានបូកគោទទួលបានភ្ញៀវទេសចរ ៣៥៨១៩ នាក់ ហើយរមណីយដ្ឋានទឹកឈូ ទទួលបានភ្ញៀវទេសចរ ៥៧៥១៤ នាក់។
ខេត្តកំពង់ធំ ៖ ភ្ញៀវសរុបចំនួន ៥៩៣១២ នាក់ កើនឡើង ៣៥,៥៦% ក្នុងនោះ ភ្ញៀវជាតិចំនួន ៥៩១៧៤ នាក់ កើនឡើង ៣៥,៥៧% ភ្ញៀវអន្តរជាតិចំនួន ១៣៨ នាក់ កើនឡើង ៣៥,៥៦%។
ខេត្តមណ្ឌលគិរី ៖ ភ្ញៀវសរុបចំនួន ១១៣៤៦ នាក់ កើនឡើង ៣០,៤១% ក្នុងនោះ ភ្ញៀវជាតិចំនួន ១១១១៤ នាក់ កើនឡើង ៣០,៩៨% ភ្ញៀវអន្តរជាតិចំនួន ២៣២ នាក់ កើនឡើង ៧,៩០%។
ខេត្តរតនគិរី ៖ ភ្ញៀវសរុបចំនួន ១៨៩២៨ នាក់ កើនឡើង ១៩,៨០% ក្នុងនោះ ភ្ញៀវជាតិចំនួន ១៨៦៥២ នាក់ កើនឡើង ២០,១០% ភ្ញៀវអន្តរជាតិចំនួន ២៧៦ នាក់ កើនឡើង ១,៥០%។
ខេត្តពោធិសាត់ ៖ ភ្ញៀវសរុបចំនួន ៥៦៥២១ នាក់ កើនឡើង ៧៣,៩០% ក្នុងនោះ ភ្ញៀវជាតិចំនួន ៥៦៤៩០ នាក់ កើនឡើង ៧៤,១០% ភ្ញៀវអន្តរជាតិចំនួន ៣១ នាក់ កើនឡើង ២៦២%។
របាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្តដដែលសង្កេតឃើញផងដែរថា ការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍ មានការរីកចម្រើនកាន់តែប្រសើរ ដោយក្នុងនោះ៖
អាចទប់ស្កាត់ការដំឡើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិតតម្លៃជម្រាបជូនភ្ញៀវជាមុនបានត្រឹមត្រូវ។
បញ្ហាបរិស្ថានអនាម័យ ល្អប្រសើរជាងមុន ដោយភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានការយល់ដឹង និងភ្ញាក់រលឹក និងដោយមានការចុះអប់រំណែនាំ ពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ទីរទេសចរណ៍បានចាត់តាំងក្រុមការងារចុះអប់រំផ្ទាល់ដល់រមណីយដ្ឋាន បើទោះបីជាការទុកដាក់សំរាមនៅតែជាបញ្ហាដែលត្រូវយកចិត្តទុកដាក់បន្ថែម។
បញ្ហាសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍បានសហការយ៉ាងជិតស្និតជាមួយកម្លាំងមានសមត្ថកិច្ច ចាត់តាំងក្រុមការងារប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់ នៅតាមតំបន់ដែលងាយរងគ្រោះ៕
រូបថត៖ ក្រសួងទេសចរណ៍