អាល្លឺម៉ង់ រង​ការ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ក្រោម​ថ្វីជើង ហុល្លង់ នៅ UEFA Nations League

  • 2018-10-14 00:11:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ហុល្លង់ បាន​បំបាក់​ក្រុម​​ភ្ញៀវ​អាល្លឺម៉ង់​ដោយ​លទ្ធផល ៣-០ ក្នុង​ពាន UEFA Nations League ពូលA1 ជុំទី២ កាលពី​យប់មិញ។ ៣គ្រាប់​របស់​ហុល្លង់ ធ្វើបាន​ដោយ Virgil van Dijk នាទី៣០, Memphis Depay នាទី៨៧ និង Georginio Wijnaldum នាទី៩០+។

Georginio Wijnaldum និង Memphis Depay បង្ហាញការរីករាយ ក្រោយស៊ុតបញ្ចូលទីអាល្លឺម៉ង់ (រូបថត៖ FB UEFA Nations League)
លទ្ធផល​នេះ បាន​ធ្វើឱ្យ​អាល្លឺម៉ង់ ធ្លាក់ទៅ​បាត​ពូល មាន​១ពិន្ទុ ខណៈ បារាំង ឈរនៅ​លេខ១ មាន​៤ពិន្ទុ និង​ហុល្លង់​លេខ២ មាន​៣ពិន្ទុ។

ជារួម​ ក្នុង​ចំណោម ១២ប្រកួត​ចុងក្រោយ​របស់​ក្រុម​ឥន្ទ្រីដែក​អាល្លឺម៉ង់ គឺ​ឈ្នះតែ​៣ដងគត់ ក្នុងនោះ​ឈ្នះ​ស៊ុយអ៊ែត ២-១ នៅ World Cup និងឈ្នះ​២ដង​ទៀត គឺក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ ទល់នឹង​អារ៉ាប៊ីសាអ៊ូឌីត និង​ប៉េរូ៕

កីឡាករអាល្លឺម៉ង់ បង្ហាញការ​សោកស្តាយដោយចាញ់ហុល្លង់ (រូបថត៖ FB Goal)

សូមទស្សនាវីដេអូ Highlight

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;