គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​សម្រេច​​មិន​ចូលរួម​ "ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​" ​ជា​ផ្លូវការ​

  • 2018-10-22 03:08:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន កាលពី​ព្រឹក​ថ្ងៃទី​២១ ខែតុលា ម្សិលមិញនេះ បាន​ប្រជុំ​សម្រេច​ជា​ផ្លូវការ មិន​ចូលរួម​រួម​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នោះ​ទេ ដោយ​លើក​មូលហេតុ​ថា ស្ថាប​ប័ន​នេះ​មិន​ឯករាជ្យ។ តែ​យ៉ាងណា​ក៏​ដោយ​គណបក្ស​នេះ​ថា ខ្លួន​នៅតែ​បើកចំហរ​ការសន្ទនា​មតិ​ជាមួយ​រដ្ឋាភិបាល ក្នុងនាម​ជា​គណបក្ស​ប្រកួតប្រជែង​។

​ថ្លែង​ប្រាប់​វិទ្យុ​វា​យោ នៅក្រោយ​កិច្ចប្រជុំ លោក យ៉ង សាំង​កុមារ ប្រធាន​គណៈកម្មាធិការ​នាយក នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន អះអាងថា ការសម្រេច​មិន​ចូលរួម​នេះ គឺ​ដោយសារតែ​ស្ថាន​ប័ន​ក្រុមប្រឹក្សា មិន​មាន​ភាព​ឯករាជ្យ ពោល​គឺ​ស្ថិត​ក្រោម​ចំណុះ របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​។ លោក យ៉ង សាំង​កុមារ បន្ថែមថា បើ​ទោះ​បដិសធ​មិន​ចូល​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ប៉ុន្តែ​គណបក្ស​លោក មិន​បដិសេធ​ក្នុង​ការផ្ដល់​យោបល់​ដល់​រដ្ឋាភិបាល​នោះ​ទេ​។ គណបក្ស​លោក​នៅតែ​បើកចំហ ចំពោះ​ការប្រឹក្សា​យោបល់​ជាមួយ​រដ្ឋាភិបាល​ជានិច្ច។

លោក យ៉ង សាំង​កុមារ (កណ្ដាល) ប្រធាន​គណៈកម្មាធិការ​នាយក នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ថ្លែង​នៅក្នុង​ថ្ងៃ​ឃោសនាបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០១៨
​គួរបញ្ជាក់​ថា​ នៅ​ក្រោយ​ការបោះឆ្នោត សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​បង្កើតឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់ ក្នុង​បំណង​ផ្ដល់ឱកាស​ឲ្យ​គណបក្ស​ទាំងអស់​ ចូលរួម​តាមដាន និង​ផ្ដល់​យោបល់នូវ​ភាព​ចន្លោះប្រហោង​នៃ​ការអនុវត្ត​ច្បាប់​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​។​

​យ៉ាងណា​ក៏​ដោយ​មាន​គណ​បក្ស​ចំនួន​៥ ក្នុងចំណោម​គណបក្ស​២០ ពុំ​បាន​ចូល​ចូលរួម​ជាមួយ​ស្ថាប័ន​បង្កើត​ថ្មី​នេះ​នោះ​ទេ​។ គណបក្ស​ទាំង​នោះ​រួម​មាន​គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​មាតុភូមិ​យើង គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​សាធារណៈរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;