Leonardo ដឹកនាំភ្នំពេញក្រោនដោយគ្មានកុងត្រា
- 2018-10-24 09:35:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Leonardo ដឹកនាំភ្នំពេញក្រោនដោយគ្មានកុងត្រា
ចន្លោះមិនឃើញ
លោក Leonardo Vitorino មានមហិច្ឆតាដឹកនាំក្លឹបភ្នំពេញក្រោនឲ្យជោគជ័យក្លាយជាក្រុមខ្លាំងឡើងវិញ ហើយប្រសិនបើការដឹកនាំលោកមិនល្អទេ លោកសុខចិត្តដើរចេញតែម្ដង។
ការមកដឹកនាំក្រុមនេះដែរ លោក Leo នៅតែរក្សាគោលការរបស់ខ្លួនដដែល។ លោកនឹងអភិវឌ្ឍនិងផ្ដល់ឱកាសដល់យុវជន ដើម្បីឲ្យពួកគេមានឱកាសបង្ហាញសមត្ថភាព។ ការឈ្នះពានរង្វាន់ គឺលោកចង់បានណាស់ ប៉ុន្តែឱកាសសម្រាប់ក្មេងៗ ដើម្បីអនាគត រឹតតែសំខាន់ថែមទៀត។ ការងារដំបូងរបស់លោក គឺនឹងត្រូវនាំភ្នំពេញក្រោន ទៅលេងពានរង្វាន់នៅប្រទេសថៃ ដែលមានក្រុមចូលរួមយ៉ាងច្រើន មកពីបណ្ដាប្រទេសនានា៕