ខាន់ ចេសា ឈ្នះ​មេដាយ​មាស​២​គ្រឿង ពី​កីឡា​ពិភពលោក​នៅ​អាមេរិក

  • 2018-10-30 03:16:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡា​ការិនី​កម្ពុជា​ ខាន់ ចេសា​ ​ដណ្តើម​បាន​មេដាយ​មាស ២​ ​គ្រឿង​ ក្នុង​ការ​ប្រកួត​​កីឡា​កម្រិត​ពិភព​លោក​ JiuJitsu International World Championships​​ ក្នុង​​ប្រភេទ​ទម្ងន់​ ៤៩ គីឡូក្រាម ​កាលពី​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ​២០១៨​ នៅ​​​រដ្ឋ​កាលីហ្វ័រញ៉ា​ ​សហរដ្ឋ​អាមេរិក។ ​នេះ​បើ​យោង​តាម​ការ​​ចុះ​ផ្សាយ​របស់​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

កីឡា​ការិនី​កម្ពុជា​ ខាន់ ចេសា ប្រកួត​ក្នុងការ​ប្រកួត​​កីឡា​កម្រិត​ពិភព​លោក​ JiuJitsu International World Championships​​
គួរ​រំឭក​ថា​ ​​ខាន់​ ចេសា ជា​កីឡា​ការិនី​ទី​២​​របស់​កម្ពុជា​​ដែល​ឈ្នះ​​មេដាយ​មាស​​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ ​​បន្ទាប់​ពី​កីឡា​ការិនី​ ​តេក្វាន់​ដូ​ ​ស៊ន​ សៀវម៉ី​ ឈ្នះ​នៅ​ក្រុង​ Incheon ​ឆ្នាំ​ ២០១៤​ ក្នុង​រយៈ​ពេល​ ៧០​ ឆ្នាំ៕
ខាន់ ចេសា ទទួលមេដាយមាស ២គ្រឿង ពី​ការ​ប្រកួត​​កីឡា​កម្រិត​ពិភព​លោក​ JiuJitsu International World Championships​​ ក្នុង​​ប្រភេទ​ទម្ងន់​ ៤៩ គីឡូក្រាម ​កាលពី​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ​២០១៨​ នៅ​​​រដ្ឋ​កាលីហ្វ័រញ៉ា​ ​សហរដ្ឋ​អាមេរិក

រូបថត៖ AKP

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;